រោគសញ្ញាទាំង៤យ៉ាងបញ្ជាក់ថាអ្នកនឹងប្រឈមនឹងជម្ងឺមហារីកដៃស្បូន ដែលស្ត្រីគ្រប់រូបគួរយល់ដឹង។ ជំងឺមហារីកដៃស្បួនកើតឡើងនៅពេលដែលកោសិកានៃដៃស្បួនបានកើតទៅជាដុំសាច់មួយដ៏កាចសាហាវ ជំងឺនេះបានសំលាប់មនុស្សស្រីអស់ជាច្រើននាក់មកហើយ វាគឺជាឃាតករលាក់មុខ វាមិនងាយបង្ហាញពីរោគសញ្ញាឡើយ ហើយពិបាកក្នុងការពិនិត្យណាស់។ដូចនេះស្ត្រីគ្រប់រូបគួរតែយល់ឲ្យច្បាស់ពីរោគសញ្ញាទាំង៤ខាងក្រោមនេះ:
១ ឧស្សាហ៍ហើមពោះ
ប្រសិនបើអ្នកមានអាការះហើមពោះជាញឹកញាប់ ហើយពេលដែលហើមពោះម្តងៗមានរយះពេលយូរជាង៣សប្តាហ៍ នោះអ្នកអាចនឹងមានដុំសាច់មហារីកកំពុងតែដុះនៅលើដៃស្បួនហើយ។
២ ឈឺត្រគាកនិងផ្នែកខាងក្រោមពោះ
ការឈឺចាប់ក្នុងអំឡុងពេលមករដូវគឺជារឿងធម្មតាទេ ប៉ុន្តែប្រសិនបើឈឺត្រគាក និងផ្នែកខាងក្រោមពោះរយះពេលយូរជាង៣សប្តាហ៍ នោះវាក៏អាចជារោគសញ្ញានៃជំងឺមហារីកដៃស្បួនដែរ។ជាពិសេសស្រ្តីដែលមានវ័យចំណាស់ត្រូវមានការប្រុងប្រយ័ត្នអោយបានខ្ពស់ងចំពោះរោគសញ្ញាបែបនេះ។
៣ បាត់បង់ចំណង់នៃការហូបអាហារ
ការថយចុះនៃចំណង់អាហារ ឬក៏ញាំអាហារបានតិចតែមានអារម្មណ៍ឆាប់ឆ្អែតនោះបង្ហាញថាអ្នកមានបញ្ហាក្រពះ។ប៉ុន្តែបើសិនជាអ្នកមានអាការះបែបនេះរយះពេលយូរនោះវាក៏ជារោគសញ្ញានៃជំងឺមហារីកដៃស្បួន។
៤ នោមញឺក
នៅពេលដែលអ្នកចាប់អារម្មណ៍ថាខ្លួនឧស្សាហ៍ទៅបន្ទប់ទឹកដើម្បីបត់ជើងតូច ទោះបីជាអ្នកមិនបានផឹកទឹកក៏ដោយ ទាំងនេះអាចជារោគសញ្ញានៃជំងឺមហារីកដៃស្បួនព្រោះជំងឺនេះមិនអាចធ្វើឲ្យអ្នកទប់នោមបានទេ។
ប្រសិនបើស្ត្រីមានរោគសញ្ញាទាំង៤យ៉ាងនេះ ចូរប្រញាប់ប្រញាល់ទៅរកគ្រូពេទ្យដើម្បីពិនិត្យមើលឲ្យបានច្បាស់និងព្យាបាលឲ្យបានទាន់ពេលវេលា។
Comments
Post a Comment