Posts

Showing posts with the label ការអប់រំ

WOW! Marcelito Pomoy shocks

Image
WOW! Marcelito Pomoy shocks the judges by performing BOTH parts of "Beauty And The Beast." If Marcelito didn't win in this competition, I'm so disappointed. He has a unique Talent and No one can Beat him. What a shame AGT. No matter what the outcome of this AGT.. we are all happy you got to share the world your talent.. the voice that captivates most of the world.. fck AGT.. i know a lot of doors is open for you Marcelito after this.. stay as you are always and nothing more to say but "THANK YOU" its been so much pleasure seeing and hearing your perform.

តោះអាន យុទ្ធសាស្ត្រប្រែសត្រូវអោយក្លាយជាមិត្ត

Image
ចូរបង្ហាញឲ្យឃើញថា អ្នកជាមិត្តល្អជាមុនសិន មុននឹងអ្នកស្វែងរកមិត្ត, បើអ្នកនិយាយពិរោះស្តាប់ ដោយចេតនាបរិសុទ្ធ តើមាននរណាចង់ធ្វើជាសត្រូវជាមួយអ្នកទៀតឬ? ដូចពំនោលមួយបានពោលថា “ចូរធ្វើតែកិច្ចការរបស់ខ្លួនអ្នកចុះ កុំទៅខ្វល់បង្កសត្រូវ ច្បាប់ធម្មជាតិនឹងមកចាត់ការជំនួសយើងជាមិនខាន” ។ ការសន្សំរឿងជាមួយសត្រូវ ធ្វើឲ្យយើងខាតបង់ពេលវេលា និងខាតបង់កម្លាំងកាយចិត្តដោយឥតប្រយោជន៍។ការដែលយើងមិនរវល់នឹងគេក៏មិនមែនបានន័យថា គេមិនរវល់នឹងយើងដែរ។ ប្រសិនបើសត្រូវគេចេះតែមកសន្សំរឿង តើអ្នកគួរធ្វើដូចម្តេច?បុរសម្នាក់ទើបនឹងទិញដីមួយកន្លែង ថ្ងៃមួយ ពេលគេកំពុងដើរពិនិត្យព្រំដីដែលទើបនឹងទិញនោះ ម្ចាស់ដីដែលមានព្រំរបងជាប់គ្នាបានមកតវ៉ាថា “អ្នកកុំទាន់ពិនិត្យព្រំដីអី ចាំនិយាយគ្នាសិន ដីនេះនៅមានក្តីក្តាំជាមួយខ្ញុំមិនទាន់ដាច់ស្រេចនៅឡើយទេ របងអ្នកឯងចូលមកខាងដីខ្ញុំដល់ទៅជាងពីរម៉ែត្រឯណោះ” ។ នេះជាចំណុចចាប់ផ្តើមដែលអាចបង្កឲ្យទៅជាទំនាស់ ហើយវាក៏អាចក្លាយទៅជាជម្លោះរាលដាលរហូតដល់រាប់តំណមនុស្សទៅមុខទៀតប្រសិនបើយើងមិនចេះដោះស្រាយ។ ប៉ុន្តែម្ចាស់ដីថ្មីបែរជាញញឹមដាក់ ហើយឆ្លើយថា “ក្នុងចិត្តរបស់ខ្ញុំ បើទៅដល់ទីណា ខ្ញុំនឹងសន្សំមិត្តនៅទីនោះ ខ្ញុំត្រូវការឲ្យមានភាពអធ្យាស្...

វីធីសាស្ដ្រដើម្បីពូកែនិយាយ

Image
ជាការពិតណាស់ ធម្មជាតិបានផ្តល់អណ្តាតតែមួយនិងត្រចៀកពីរដល់អ្នក ហេតុនេះ អ្នកត្រូវស្តាប់ឲ្យច្រើនជាងពីរដងដែលអ្នកនិយាយ។ និយាយច្រើន ខុសច្រើន រឿងច្រើន,និយាយតិច ស្តាប់ច្រើន ជាវិធីរបស់មនុស្សឆ្លាត។ បើគិតតែនិយាយដោយមិនព្រមស្តាប់ តើអ្នកអាចនឹងចេះអ្វីបាន? ដូចសុភាសិតមួយបានពោលថា “អ្នកមិនបាច់និយាយគ្រប់ពាក្យដែលអ្នកគិតនោះទេ តែអ្នកត្រូវគិតគ្រប់ពាក្យដែលអ្នកនិយាយ “។អ្នកដែលមានបទពិសោធន៍ធំៗជាច្រើន គេនិយាយតែ ១/៣ ប៉ុណ្ណោះនូវអ្វីដែលគេដឹង។ យើងអាចគិតថាគេជាមនុស្សលាក់ពុត ឬមានល្បិចកលផ្សេងៗ។ តែបើគិតពីប្រភេទសម្ព័ន្ធភាពរវាងមនុស្សវិញ យើងកត់សម្គាល់ឃើញថា មនុស្សម្នាក់ៗមានលក្ខណះដោយឡែកពីគ្នា។ ហេតុនេះ ក្នុងការនិយាយម្តងៗយើងគួរដឹងថា “អ្នកស្តាប់ជានរណា?” តើគេចេះស្តាប់ពីរឿងអ្វី? តើយើងគួរនិយាយពីអ្វីដើម្បីឲ្យអ្នកនោះស្តាប់បាន? ហេតុនេះការនិយាយត្រឹមតែ 1/3 ក៏ជាការគ្រប់គ្រាន់ណាស់ទៅហើយ។ ការនិយាយរឿងខុសមនុស្ស វាមិនខុសពីការច្រៀងឲ្យក្របីស្តាប់នោះឡើយ។ ម្យ៉ាងទៀត បើសិនជាយើងមិនទាន់ស្គាល់ភាគីម្ខាងទៀតឲ្យបានច្បាស់លាស់នៅឡើយ ហើយស្រាប់តែយើងនិយាយបើកកកាយឲ្យអស់ពីពោះវៀនពោះតាំងនោះ វាគឺជាការបង្ហាញពីភាពទន់ខ្សោយរបស់យើងនោះឯង ព្រោះយើងមិនទាន់អាចស្មានបានថា តើគេ...

ប្រៀបធៀបពីគំនិតអ្នកមាន និងគំនិតអ្នកក្រ

Image
អាននិងប្រៀបធៀបពីគំនិតអ្នកមាន និងគំនិតអ្នកក្រអ្នកមាន អ្នកក្រមានដៃពី ជើងពីរ មានខ្លួរក្បាល និងការខិតខំដូចគ្នា ចុះហេតុអីបានជាមានវាសនាខុសគ្នាទៅវិញ? ភាពខុសគ្នាទាំងនេះគឺមកពីការគិតរបស់ពួកគេម្នាក់ៗ។ហើយតើគំនិតអ្នកមានគេគិតបែបណា ហើយគំនិតគ្នាក្រគេគិតបែបណា? អ្នកក្រគិតថាមានលុយទើបបង្កើតសុបិន អ្នកមានគិតថាបង្កើតសុបិនសិនទើបមានលុយ៖ អ្នកក្រគិតថាបើគ្មានលុយផងទោះគាត់សុបិនយ៉ាងណាក៏ត្រឹមស្រមៃឥតប្រយោជន៏ប៉ុណ្ណោះ ឯអ្នកមាពួកគេបង្កើតជាក្ដីសុបិន ជួយបង្កើតជាគោលដៅទើបគេព្យាយាមសំរេចក្ដីសុបិនរបស់គេ។ អ្នកក្រគិតថាកុំឲ្យគិតធំជាងមាឌ អ្នកមានគិតថា ត្រូវគិតឲ្យធំជាងមេឃ។ អ្នកក្រគិតថា លុយជាឫសគល់នៃអំពើអាក្រក់ អ្នកមានគិតថាអត់លុយទើបជាឫសគល់នៃអំពើអាក្រក់។អ្នកក្រគិតថាលុយមិនអាចធ្វើអ្វីបានគ្រប់យ៉ាងនោះទេ អ្នកមានគិតថាមានលុយទើបមានអំណាច មានអ្វីគ្រប់យ៉ាង។អ្នកក្ររកប្រាក់តាមកំលាំងពលកម្ម អ្នកមានរកប្រាក់តាមការទិញកំលាំងពលកម្មអ្នក។ក្រធ្វើអ្វីដដែលៗ អ្នកមានធ្វើផ្សេងៗគ្នា។

កំចាត់ភាពភ័យខ្លាច ដើម្បីសាងជំនឿចិត្ត

Image
អ្នកណាៗក៏សុទ្ធតែមានការភ័យខ្លាចក្នុងខ្លួនដែរ តែចាប់ពីពេលនេះតទៅ យើងត្រូវតែហ៊ានប្រឈមមុខនិងបញ្ហាទាំងឡាយ និងត្រូវកសាងជំនឿចិត្តឡើងវិញ។ កុំភ័យខ្លាចនឹងបោះជំហានទៅមុខ អ្វីដែលត្រូវភ័យខ្លាចតែម្យ៉ាងគត់ គឺការឈប់ស្ងៀមនេះឯង។ មិត្តដែលមានបំណងល្អជាមួយយើងពិតប្រាកដគេនឹងនិយាយថា “កុំបារម្ភធ្វើអ្វី ! ឯងគិតស្មានតែខ្លួនឯងប៉ុណ្ណោះ តាមពិតគ្មានអ្វីត្រូវខ្លាចទេ!”។តែមិនថាជារូបអ្នកឫរូបខ្ញុំ សុទ្ធតែដឹងច្បាស់ថាការលួងលោមបែបនេះពិតជាមិនអាចជួយអ្វីបានទេ គឺគ្រាន់តែជួយឲ្យយើងបានធូរចិត្តរួចផុតពីក្តីរន្ធត់ញាប់ញ័រក្នុងរយះពេលប៉ុន្មាននាទីឬប៉ុន្មានម៉ោងប៉ុណ្ណោះ ប៉ុន្តែមិនអាចលុបបំបាត់ការភ័យខ្លាចជារៀងរហូតឬក៏មិនបានជួយបណ្តុះឲ្យកើតកម្លាំងចិត្តបន្តិចណាទេ អ្នកត្រូវប្រឈមមុខនឹងការភ័យខ្លាចដោយខ្លួនឯង បើមិនដូច្នោះទេអ្នកមុខជានឹងព្រមទទួលស្គាល់ថា ពិតជាមានអ្វីគួរឲ្យភ័យខ្លាចដូច្នេះដែរ មុននឹងអ្នកអាចយកឈ្នះទៅលើវា។ ការភ័យខ្លាចភាគច្រើននាពេលបច្ចុប្បន្ននេះគឺជាសភាវះផ្លូវចិត្ត ការព្រួយបារម្ភ ភាពតានតឹង ការខ្លាចញញើត និងការភ័យរន្ធត់ ដែលអ្វីទាំងនេះ កើតឡើងដោយកំហុសឆ្គងក្នុងការបញ្ចូលគំនិតមិនល្អមកក្នុងខួរក្បាល។ ប៉ុន្តែការដែលដឹងត្រឹមតែមូលហេតុ មិនអាចជួយឲ្យអ្...

តិចនិចធ្វើអោយមានភាពជឿជាក់លើខ្លួនឯង

Image
តើយើងត្រូវបណ្តុះថាមពលយ៉ាងដូចម្តេចដើម្បីឲ្យមានការជឿជាក់ក្នុងខ្លួន? មនុស្សយើងរាល់គ្នាដែលរស់នៅក្នុងសង្គមបច្ចុប្បន្ននេះតែងតែចង់អោយខ្លួនឯងរួចផុតពីការខ្វះនូវទំនុកចិត្ត ចង់អោយខ្លួនជោគជ័យតទៅថ្ងៃខាងមុខ,ទន្ទឹមនិងនេះដែរ ដើម្បីទទួលបាននៅភាពជោគជ័យក្នុងជីវិត យើងរាល់គ្នាត្រូវមានការជឿជាក់លើខ្លួនឯងយ៉ាងមាំទាំ ដូចនេះដើម្បីឲ្យថាមពលនៃការជឿជាក់របស់យើងមានសភាពរឹងមាំខ្លាំងក្លា គឺអាស្រ័យទៅលើ គោលការណ៍៣យ៉ាង :  គិតថាត្រូវតែធ្វើឲ្យបានសម្រេច កុំគិតពីរឿងបរាជ័យ បើទោះជារឿងការងារ រឿងគ្រួសារ អ្នកត្រូវតែគិតថាខ្លួននិងទទួលជោគជ័យ។ ពេលជួបនិងការលំបាកស្មុគស្មាញ អ្នកត្រូវតែគិតថា”យើងនិងឈ្នះ” សូមកុំគិតថា “យើងនឹងចាញ់”។ ពេលប្រណាំងប្រជែងជាមួយអ្នកដទៃ អ្នកត្រូវតែគិតថាយើងជាមនុស្សពូកែបំផុត មិនមែននៅក្រោមគេទេ។ ពេលសម្លឹងឃើញឪកាស អ្នកត្រូវតែគិតថា “ យើងធ្វើបាន” មិនត្រូវនិយាយថាយើងធ្វើមិនបាននោះទេ។គំនិតដែលជឿថាខ្លួននឹងបានជោគជ័យ វានឹងគ្រប់គ្រងផ្លូវចិត្តរបស់អ្នកឲ្យរកមធ្យោបាយ យុទ្ធសាស្ត្រដែលនាំឆ្ពោះទៅរកជោគជ័យ។ ផ្ទុយទៅវិញបើបែរជាគិតថាបរាជ័យនោះ វាក៏នឹងអូសទាញគំនិតរបស់យើងឲ្យគិតទៅលើតែរឿងថ្លោះធ្លោយតែប៉ុណ្ណោះ ។ ​ត្រូវដាស់តឿនខ្លួនឯងជាប្រចាំថ...

វីធីសាស្រ្ដដើម្បីបង្កើននូវភាពស្និទ្ធស្នាល និងទំនាក់ទំនងល្អ

Image
​ជាការពិតណាស់នៅក្នុងសង្គមបច្ចុប្បន្ននេះ បើអ្នកមិនចេះរាក់ទាក់ជជែកលេងទេ វាក៏មិនខុសអីពីសួនច្បារដែលគ្មានបុប្ឆាឬវេហាស៍គ្មានព្រះចន្ទអញ្ចឹងដែរ។ ការរាក់ទាក់ គឺជាភាសាដែលមនុស្សតែងតែប្រើនៅពេលជួបគ្នា ដែលមើលទៅហាក់ដូចជាពុំសូវចាំបាច់អ្វីទេតែបើយើងគិតឲ្យបានដិតដល់គឺថាវាមានសារះសំខាន់បំផុតក្នុងការទំនាក់ទំនងរវាងមនុស្សនិងមនុស្ស។ ការរាក់ទាក់ វាជួយឲ្យមានបរិយាកាសល្អក្នុងការសេពគប់គ្នា បង្កើនភាពស្និទ្ធស្នាលហើយអាចស្វែងយល់ពីគ្នាទៅវិញទៅមកបាន។ហេតុនេះដើម្បីរកសាច់រឿងមកនិយាយឲ្យបានច្រើនអ្នកអាចសាកល្បងតាមប្រធានបទខ្លះៗដូចខាងក្រោមនេះ យកបរិយាកាសឬទេសភាពជុំវិញខ្លួនមកនិយាយ - ថ្ងៃនេះមេkឃស្រឡះល្អណាស់ - ម្ហូបនេះឆ្ញាញ់ណាស់ - ផ្ទះនេះរៀបចំបានល្អណាស់គួរឲ្យចង់រស់នៅ      2.  យករឿងដែលភាគីម្ខាងទៀតគេចូលចិត្តមកនិយាយ  ប្រសិនជាភាគីម្ខាងទៀតគេចូលចិត្តតន្ត្រី យើងគួរតែនិយាយអំពីបទចម្រៀងដែលកំពុងពេញនិយមឬអ្នកចម្រៀងណាដែលល្បីៗ។ការយល់ដឹងក្នុងរឿងនេះខ្លះៗ វាអាចជួយធ្វើឲ្យការសន្ទនាកាន់តែមានឪជារសទ្វេឡើង ហើយភាគីម្ខាងទៀតនឹងគិតថាយើងនិយាយត្រូវចិត្តគេ គឺអាចនិយាយស៊ីចង្វាក់គ្នាបាន ហើយក៏បានបង្ហាញថាយើងជាមនុស្សដែលចេះដាក់ខ្លួនដ...

សិល្ប៍វិធីក្នុងការនិយាយ

Image
 សាងខ្លួនឯងដោយការចេះប្រើពាក្យសម្តី បង្កើនចំណងមេត្រី មិត្តភាព ក្តីស្រឡាញ់ ហ្វឹកហាត់សន្ទនាឲ្យមានប្រយោជន៍ ទម្លុះទម្លាយឧបសគ្គក្នុងការចរចារ ។ សម្តីជាឯក លេខជាទោ សម្តីធ្វើឲ្យមនុស្សមានសិរីសួស្តី ឬ អពមង្គល សម្តីធ្វើឲ្យមនុស្សមានកម្លាំងចិត្ត ឬ បាក់ទឹកចិត្ត សម្តីធ្វើឲ្យមានសង្រ្គាម ឬ សន្តិភាព សម្តីធ្វើឲ្យមនុស្សលិច ឬ អណ្តែត សម្តីធ្វើឲ្យមនុស្សទទួលជោគជ័យ ឬ បរាជ័យ ហេតុនេះតើយើងអាចមិនយកចិត្ត​ទុកដាក់អំពីសម្តីបានដែរឬទេ? មនុស្សគ្រប់រូបតែងប្រាថ្នាចង់ឲ្យខ្លួនបានទទួលអ្វីល្អៗក្នុងជីវិត ចង់ឲ្យមានសម្រស់ដូចនាងវិសាខា ចង់មានបញ្ញាដូចព្រះមហោសថ ចង់ឲ្យមានទ្រព្យសម្បត្តិដូច ប៊ីលហ្កេត ចង់ឲ្យមានអំណាចដូច អ៊ីទ្លែរ ជាដើម ។ប៉ុន្តែអ្វីដែលយើងប្រាថ្នាវាគ្រាន់តែជាចំណុចចាប់ផ្តើមមួយប៉ុណ្ណោះ ហើយក្តីប្រាថ្នាខ្លះ វាអាចប្រែប្រួលទៅតាមពេលវេលា ទៅតាមការសិក្សា ការសេពគប់ ឬទៅតាមវិចារណញ្ញាណរបស់មនុស្សម្នាក់ៗផងដែរ ។ ដើម្បីដើរទៅរកក្តីប្រាថ្នារបស់ខ្លួន មនុស្សម្នាក់ៗត្រូវមានដើមទុន ដើមទុននោះ មិនមែនជាលុយកាក់ឬ ទ្រព្យសម្បត្តិអ្វីទេ តើជាអ្វីទៅវិញ ? សម្តី គឺជាដើមទុនមួយក្នុងចំណោមដើមទុនទាំងបី ការធ្វើ ការនិយាយ ការគិត ដែលចាស់ៗតែងនិ...