Posts

Showing posts with the label ចំនេះដឹង

WOW! Marcelito Pomoy shocks

Image
WOW! Marcelito Pomoy shocks the judges by performing BOTH parts of "Beauty And The Beast." If Marcelito didn't win in this competition, I'm so disappointed. He has a unique Talent and No one can Beat him. What a shame AGT. No matter what the outcome of this AGT.. we are all happy you got to share the world your talent.. the voice that captivates most of the world.. fck AGT.. i know a lot of doors is open for you Marcelito after this.. stay as you are always and nothing more to say but "THANK YOU" its been so much pleasure seeing and hearing your perform.

មើមសាគូឆៅ ​លាយជាមួយទឹកដូង ជួយព្យាបាលជំងឺក្រពះរ៉ាំរៃបានយ៉ាងមានប្រសិទ្ធភាព

Image
វីធីព្យាបាលជម្ងឺឈឺចុកចាប់ក្រពះរាុំរៃមកហើយ និងកំចាត់មេរោគក្នុងពោះវៀន បញ្ជាក់ៈ អ្នកជំងឺគ្រុនពោះវៀនកុំពិសាអីព្រោះមានអ្នកខ្លះបានជា ហើយអ្នកខ្លះអាចមានប្រតិកម្ម។ ប៉ុន្តែអ្នកអាចមិនដាក់ស្លឹកមនក៏បានបើពិបាករក។ វត្ថុធាតុដើមរួមមាន ៖ ស្លឹកមន,ដូងខ្ចី២ឫ៣ផ្លែ, មើមសាគូសឆៅ​ ៣ឫ៤មើម របៀបធ្វើ: ងាយបំផុតលោកអ្នកគ្រាន់តែយកមើមសាគូឆៅ និង ស្លឹកមនប្រហែល ៨សន្លឹក ទៅលាងទឹកអោយបានស្អាតល្អជាមុនសិន បន្ទាប់មកយកមើមសាគូនិងស្លឹកមនមុកលាយបញ្ចូលគ្នាអោយម៉ដ្ឋល្អ បន្ទាប់មកទៀតយកទឹកដូងខ្ចីចំនួនពីរផ្លែចាក់លាយជាមួយល្បាយដែលបានមុករួចលាយបញ្ចូលគ្នាអោយសប់រួចត្រងយកកាកចេញយកតែទឹក។ នោះលោកអ្នកអាចទទួលទានទឹកនេះបានបានសម្រាប់មួយថ្ងៃព្រោះជាតិទឹកដូងអាចលាងសំអាតពោះវៀនបានលឿន អាចញ៉ាំច្រើនដងក្នុងមួយថ្ងៃ។ ​ ---------- KHFBLive

លេងខ្វល់វិធីព្យាបាលសក់ស្កូវឱ្យបាត់សាបសូន្យ

Image
សួស្ដីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមលើកយកវីធីបំបាត់សក់ស្កូវចេញពីស្បែកក្បាលអ្នករាល់គ្នាជាមួយនិងខ្ទឹមបារាំង ដោយអនុវត្ដដូចខាងក្រោម៖ អ្នកត្រូវយកខ្ទឹមបារាំងលាងទឹកអោយស្អាត​ បកសំបកចេញរូចហាន់ជាចំនិតៗតូចៗ ហើយច្របាច់យកទឹករបស់វា។ ចាក់ទឹកខ្ទឹមបារាំងដែលបានច្រោះស្អាតក្បាលរបស់អ្នកត្រង់ចំនុចដែលមានស្កូវ ហើយយកដៃម៉ាស្សាថ្មមៗប្រហែល១០នាទី និងទុកផ្អាប់ចោលអោយបាន៤០នាទី បន្ទាប់មកលាងទឹកចេញជាមួយនឹងទឹកក្ដៅអ៊ុនៗ។ លោកអ្នកអាចអនុវត្ដរៀងរាល់ថ្ងៃ! ប្រភពៈ  eangsophalleth

វិធីងាយៗលាងសំអាតជាតិពុល ពីបន្លែ ផ្លែឈើមានប្រសិទ្ធភាព៩០%

Image
សព្វថ្ងៃមិនថាបន្លែ ផ្លែឈើ ត្រីសាច់អ្វីនោះទេ គឺពពេញដោយសារធាតុគីមីទាំងអស់ ដូចច្នេះមុនយើងពិសារយើងត្រូវចេះលាងសំអាតវាអាបានស្អាតល្អជាមុនសិន។ នេះជាវីធីសាស្រ្ដងាយៗដើម្បីលាងសំអាតសារធាតុពុលចេញពីបន្លែ ផ្លែឈើមានប្រសិទ្ធភាពបាន៩០% លោកអ្នកអាចអនុវត្តបានដោយងាយ និងមិនពិបាកទេ។ ជំហានដំបូងយើងត្រូវលាងបន្លែឬ ផ្លែឈើទាំងនោះជាមួយទឹកធម្មតាជាមុនសិន បន្ទាប់មកទៀតត្រូវដាក់ត្រាំក្នុងទឹកក្តៅឧណ្ហៗដែលទឹកក្តៅឧណ្ហៗមួយលីត្រត្រូវដាក់ទឹកខ្មេះមួយស្លាបព្រា។ ចុងក្រោយ បន្ទាប់ពីត្រាំក្នុងទឹកក្តៅឧណ្ហៗអស់រយៈពេល២០នាទីត្រូវស្រង់បន្លែឬផ្លែឈើនោះមកលាងជាថ្មីជាមួយទឹកធម្មតាម្តងទៀត។ ​

ស្រ្ដីមានផ្ទៃពោះគួរដេកបែបណា?ដំណេកចំពោះស្ត្រី ពេលមានផ្ទៃពោះ

Image
ប្រភព៖Phnom Penh Diagnostic Center ដំណេកចំពោះស្ត្រី ពេលមានផ្ទៃពោះ (Sleep During Pregnancy) 1- ទីតាំងដំណេក ៖ អ្នកគួរតែ ព្យាយាម និង ចំណាយពេលភាគច្រើនបំផុត ដេកផ្អៀង ទៅផ្នែកខាងឆ្វេងរបស់អ្នក ហើយគួរតែជៀសវាង ដេកផ្ងារ ពីព្រោះ សរសៃឈាមធំៗ ស្ថិតនៅខាងក្រោយ ផ្នែកខាងស្តាំ នៃជួរឆ្អឹងខ្នង ដែលជួយនាំ យកអុកស៊ីសែន ឈាម និង សារធាតុចិញ្ចឹមដល់អ្នកនិងទារក។ នៅពេលដែល ទារក រីកលូតលាស់ធំធាត់ ពួកគេអាចសង្កត់ ទៅលើសរសៃឈាមទាំងនោះ ដែលនាំឱ្យមាន សម្ពាធឈាមទាប និង វិលមុខ ។ 2- ខ្នើយ ៖ ខ្នើយនឹងក្លាយជាមិត្តដ៏ល្អបំផុតរបស់អ្នក សំរាប់អោយអ្នកគេងលក់ ស្រួល និង មានផាសុខភាព ។ ដូច្នេះ អ្នកគួរតែ ជ្រើសរើសវា អោយបាន សមស្រប ។ A. ខ្នើយកល់ក្បាល : អ្នកគួរតែ ជ្រើសរើសប្រភេទខ្នើយ ងាយស្រួលគេង រឺងល្មម ដើម្បី កុំអោយ ក របស់អ្នកបត់ទៅក្រោមខ្លាំង ។ B. ខ្នើយអោប : ខ្នើយនេះត្រូវបានប្រើសម្រាប់ទ្រ ដើមដៃរបស់អ្នក និង ញែកដៃ របស់អ្នកដាច់ពីគ្នា ។ បើគ្មានខ្នើយនៅទីនេះ, ដើមដៃរបស់អ្នកនឹងធ្លាក់ចុះ ពេលដេកលក់ ហើយធ្វើ អោយអ្នកមានអារម្មណ៍ស្ពឹកស្រពន់ចុះក្រោម ។ ពីព្រោះ ថា នៅពេលដែល ដើមដៃរបស់អ្នកនៅលើគ្រែ ដោយគ្មានទំរ ពេលនោះ សាច់ដុំទ្រូង ត្រូវបានកន្ត្រាក់ រឺ រមួល ហើយសង្...

អានរួចអ្នកនឹងដឹងថាខួរក្បាលរបស់អ្នកធ្វើការធ្ងន់យ៉ាងណា-សិក្សាពីតួនានីរបស់ខួរក្បាល

Image
ខួរក្បាលមនុស្ស គឺជាសរីរាង្គដ៏ ស្មុគ្រស្មាញបំផុតនៅក្នុងរាងកាយមនុស្ស ហើយប្រហែលជាការបង្កើតស្មុគ្រស្មាញបំផុតដែលមានវត្តមាននៅលើចក្រវាឡយើងនេះ។ វាគឺជាភស្តុតាងដែលថា ភាពអស្ចារ្យដ៏ធំបំផុតរបស់ពិភពលោក ដែលមនុស្សបានធ្វើ ជាលទ្ធផលនៃខួរក្បាលរបស់មនុស្ស ហើយធ្វើឱ្យវាមាន លក្ខណៈ ពិសេស ដ៏អស្ចារ្យ ជាងគេបំផុត ក្នុងភាពជាមនុស្ស។ ខួរក្បាលមនុស្សជាមួយនឹងភាពស្មុគស្មាញ វាដើរតួនាទីដូចជាឧបករណ៍ផ្ទុក ដែលផ្ទុកដោយសុវត្ថិភាពនូវការចងចាំបំផុតរបស់មនុស្សម្នាក់ ៗ។ បុគ្គលិកលក្ខណៈ របស់មនុស្សម្នាក់គឺដោយបានទទួលឥទ្ធិពលរហូតមកដល់ពេលនេះ ដោយខួរក្បាល ក៏ដូចជាជំនាន់របស់មនសិការមនុស្ស ដែលផ្តល់នូវ ចំណង់ចំណូលចិត្ត របស់មនុស្សម្នាក់ ចលនា និង អារម្មណ៍។ ជាមជ្ឈមណ្ឌលបញ្ជាការសម្រាប់ប្រព័ន្ធសរសៃប្រសាទកណ្តាល, ខួរក្បាលបាន បម្រើការ ក្នូងភាពជាមនុស្សដែលមានសមត្ថភាព ខាងរាងកាយ និង ការយល់ ដឹង ច្រើន។ នេះគឺគ្រាន់តែជាតួនាទីដ៏សំខាន់មួយចំនួនដែលខួរក្បាល របស់ មនុស្សបានធ្វើ ប៉ុន្តែរឿងដ៏អស្ចារ្យបំផុតអំពីខួរក្បាលរបស់មនុស្ស គឺថាមាន មនុស្សជាច្រើនមិនសូវស្គាល់ពីតួនាទីរបស់ ខួរក្បាលអោយបានច្បាស់លាស់។ លក្ខណៈពិសេសរបស់ កោសិកាខួរក្បាល គឺកាលណាវាខូចហើយ មិនអាចដុះលូតលាស់វិញប...

ព្រាយក្រទ្បាភ្លើង ជាអ្វី? មូលហេតុព្រាយក្រឡាភ្លើង?

Image
​ ព្រាយក្រទ្បា ភ្លើងជាជម្ងឺមួយប្រភេទដែលអាចកើតមានចំពោះស្ដ្រីនៅពេលសម្រាលកូន។ ព្រាយក្រឡាភ្លើង គឺជាជម្ងឺមួយ ធ្ងន់ធ្ងរដែលអាចបង្កឱ្យម្ដាយ និងកូនក្នុងស្បូនបាត់បង់ជីវិតបាន។ ការពិគ្រោះជម្ងឺម៉ត់ចត់មុនពេលសម្រាល គឺជាមធ្យោបាយមួយដែល ល្អសម្រាប់រកឱ្យដឹងថាស្ដ្រីណាខ្លះអាចនឹងកើតជម្ងឺនេះ។ ព្រាយក្រទ្បាភ្លើង ជាអ្វី? ការពិតទៅពាក្យព្រាយក្រឡាភ្លើងនេះមិនមានលក្ខណៈវិទ្យាសាស្ដ្រ អ្វីទាល់តែសោះ។ ពាក្យនេះអាចធ្វើឱ្យលោកអ្នកមួយ ចំនួនគិតដល់រឿងអបិយជំនឿ។ ក៏ប៉ុន្ដែដោយសារក្រុមអ្នកវិទ្យាសាស្ដ្រខ្មែរយើងមិនទាន់មានលទ្ធភាព រកពាក្យអ្វីមួយជំនួស ដើម្បីឱ្យ ប្រជាពលរដ្ឋងាយយល់ យើងក៏នៅតែបន្ដប្រើពាក្យនេះដដែល។ ព្រាយក្រឡាភ្លើង គឺជាជម្ងឺមួយដែលឧស្សាហ៍ជួបប្រទះ ជាពិសេស នៅប្រទេសកំពុងអភិវឌ្ឍន៍ ដូចជាប្រទេសកម្ពុជាយើងជាដើម។ តាមតួលេខអន្ដរជាតិ យើងឃើញថាពី៥ទៅ៧%នៃស្ដ្រីមានផ្ទៃពោះកើតជម្ងឺឡើងឈាម និងទឹកនោមប្រៃ។ រីឯជម្ងឺព្រាយក្រឡាភ្លើងកើតឡើងលើស្ដ្រីមានផ្ទៃពោះចំនួន៣ទៅ៩លើ១០០០។ ជម្ងឺនេះជាមូលហេតុទី២នៃអត្រាមរណៈភាពរបស់ម្ដាយ គឺបន្ទាប់ ពីមូលហេតុស្លាប់ដោយការធ្លាក់ឈាម។ ទាក់ទងនឹងអត្រាមរណៈភាពរបស់ម្ដាយ និងកូន ដោយសារជម្ងឺនេះគឺ៦% ចំពោះម្ដាយ និង១៥%ចំពោះកូន។ មូលហេត...

វិធីងាយៗកម្ចាត់មុនខ្សាច់(មានវីដីអូ)

Image
គ្រឿងផ្សំមាន -ទឹកក្តៅអ៊ុនៗ -សំឡីជួតមុខ (កន្សែងក៏បានដែរ) -ថ្នាំដុសធ្មេញ -ច្រាសដុសធ្មេញ (យកច្រាសថ្មី) វិធីធ្វើ -លាងមុខអោយស្អាត ហើយយកសំឡីជ្រលក់ជាមួយទឹកក្តៅអ៊ុនៗយកមកជួតកន្លែងដែលមានមុនអង្កាម ឬបិតលើក៏បានដើម្បីអោយបើករន្ធញើស បន្ទាប់មកជួតមុខថ្នមៗអោយស្ងួត។ -យកថ្នាំដុសធ្មេញដែលយើងដុសរាល់ថ្ងៃយកមកលាបលើកន្លែងដែលមានមុនអង្កាមបន្ទាប់មកយកច្រាសដុសធ្មេញមកដុសថ្នមៗ៥នាទី ហើយលាងមុខចេញជាការស្រេច។ សម្គាល់: ធ្វើបែបនេះមួយថ្ងៃរំលងមួយថ្ងៃ ហើយ១សប្តាហ៍នឹងឃើញលទ្ធផល។ ដូចនេះ ចូរបងប្អូនទាំងអស់គ្នាសាកល្បងតាមការណែនាំនេះ ព្រោះមិនអស់ថវិកាអ្វីឡើយ។

ប្រវត្តិនៃ «ប្រាសាទសំបូរព្រៃគុក» ?

Image
ប្រាសាទសំបូរព្រៃគុហ ឬហៅថា ព្រៃគុហ៍​ ជាប្រភេទរមណីដ្ឋានវប្បធម៍ និងប្រវត្តិសាស្រ្តដែលមានទីតាំងស្ថិតនៅក្នុង ភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមានចម្ងាយ ២៥ គ.ម ពីទីរូមខេត្តកំពង់ធំ និងចម្ងាយ ១១៩៣ គ.ម ពីទីរាជ្ជធីនីភ្នំពេញ។ ប្រាសាទនេះត្រូវបានកសាងឡើងដោយព្រះបាទឥសានវរ្ម័នទី១ នៅក្នុងស.វ ទី៧ នៃគ.ស ស្ថិតនៅលើដីរាបស្មើដែលមានទំហំ ៣,០០០ហិកតា​ សព្វថ្ងៃស្ថិតនៅតាមផ្លូវជាតិ៦៤ បត់ស្តាំតាមសាលាវិស័យ កាត់តាមផ្លូវបុសស្រមោច ផ្លូវនេះពេលរដូវវស្សាលិចទឹក តែយើងអាចធ្វើដំណើរឆ្ពោះទៅស្រុកសំបូរបានតែម្តង។សំបូរព្រៃគុក ជារាជធានីចាស់ឈ្មោះថា ឥសានបុរៈ ពីសម័យនោះជាមជ្ឈមណ្ឌលនៃ សាសនា ឧទ្តិសថ្វាយ សវះនិយម។ ក្រុមប្រាសាទនេះសាងសង់អំពីឥដ្ឋតាន់ និង ថ្មបាយក្រៀមលំអរទៅ ដោយចំលាក់ពីលើឥដ្ឋ ចាក់ពុម្ភដោយបាយអ ជាផ្ទាំងៗអំពីឥដ្ឋ តែបច្ចុប្បន្នរបេះអស់។ទីក្រុងបុរាណមួយនេះ ត្រូវបានគេកំណត់ថាជាឦសានបុរៈដែលជារាជធានីនៃចេនឡានៅសតវត្សទី ៧ ។ ចេនឡាជាអតីតសាមន្តរដ្ឋនៃនគរវ្នំនោះគឺជាការមួយនៃរដ្ឋដំបូងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នោះទេប៉ុន្តែវាបានកើនឡើងជាបណ្តើរអំណាចនិងទីបំផុតបានចិត្រសេនាមហេន្ទ្រវរ្ម័នរបស់ស្តេចនៅក្នុងសតវត្សទី ៧ ហ្វូណនដើមរបស់ខ្លួន។ លក្ខណ...

តោះអាន យុទ្ធសាស្ត្រប្រែសត្រូវអោយក្លាយជាមិត្ត

Image
ចូរបង្ហាញឲ្យឃើញថា អ្នកជាមិត្តល្អជាមុនសិន មុននឹងអ្នកស្វែងរកមិត្ត, បើអ្នកនិយាយពិរោះស្តាប់ ដោយចេតនាបរិសុទ្ធ តើមាននរណាចង់ធ្វើជាសត្រូវជាមួយអ្នកទៀតឬ? ដូចពំនោលមួយបានពោលថា “ចូរធ្វើតែកិច្ចការរបស់ខ្លួនអ្នកចុះ កុំទៅខ្វល់បង្កសត្រូវ ច្បាប់ធម្មជាតិនឹងមកចាត់ការជំនួសយើងជាមិនខាន” ។ ការសន្សំរឿងជាមួយសត្រូវ ធ្វើឲ្យយើងខាតបង់ពេលវេលា និងខាតបង់កម្លាំងកាយចិត្តដោយឥតប្រយោជន៍។ការដែលយើងមិនរវល់នឹងគេក៏មិនមែនបានន័យថា គេមិនរវល់នឹងយើងដែរ។ ប្រសិនបើសត្រូវគេចេះតែមកសន្សំរឿង តើអ្នកគួរធ្វើដូចម្តេច?បុរសម្នាក់ទើបនឹងទិញដីមួយកន្លែង ថ្ងៃមួយ ពេលគេកំពុងដើរពិនិត្យព្រំដីដែលទើបនឹងទិញនោះ ម្ចាស់ដីដែលមានព្រំរបងជាប់គ្នាបានមកតវ៉ាថា “អ្នកកុំទាន់ពិនិត្យព្រំដីអី ចាំនិយាយគ្នាសិន ដីនេះនៅមានក្តីក្តាំជាមួយខ្ញុំមិនទាន់ដាច់ស្រេចនៅឡើយទេ របងអ្នកឯងចូលមកខាងដីខ្ញុំដល់ទៅជាងពីរម៉ែត្រឯណោះ” ។ នេះជាចំណុចចាប់ផ្តើមដែលអាចបង្កឲ្យទៅជាទំនាស់ ហើយវាក៏អាចក្លាយទៅជាជម្លោះរាលដាលរហូតដល់រាប់តំណមនុស្សទៅមុខទៀតប្រសិនបើយើងមិនចេះដោះស្រាយ។ ប៉ុន្តែម្ចាស់ដីថ្មីបែរជាញញឹមដាក់ ហើយឆ្លើយថា “ក្នុងចិត្តរបស់ខ្ញុំ បើទៅដល់ទីណា ខ្ញុំនឹងសន្សំមិត្តនៅទីនោះ ខ្ញុំត្រូវការឲ្យមានភាពអធ្យាស្...

វីធីសាស្ដ្រដើម្បីពូកែនិយាយ

Image
ជាការពិតណាស់ ធម្មជាតិបានផ្តល់អណ្តាតតែមួយនិងត្រចៀកពីរដល់អ្នក ហេតុនេះ អ្នកត្រូវស្តាប់ឲ្យច្រើនជាងពីរដងដែលអ្នកនិយាយ។ និយាយច្រើន ខុសច្រើន រឿងច្រើន,និយាយតិច ស្តាប់ច្រើន ជាវិធីរបស់មនុស្សឆ្លាត។ បើគិតតែនិយាយដោយមិនព្រមស្តាប់ តើអ្នកអាចនឹងចេះអ្វីបាន? ដូចសុភាសិតមួយបានពោលថា “អ្នកមិនបាច់និយាយគ្រប់ពាក្យដែលអ្នកគិតនោះទេ តែអ្នកត្រូវគិតគ្រប់ពាក្យដែលអ្នកនិយាយ “។អ្នកដែលមានបទពិសោធន៍ធំៗជាច្រើន គេនិយាយតែ ១/៣ ប៉ុណ្ណោះនូវអ្វីដែលគេដឹង។ យើងអាចគិតថាគេជាមនុស្សលាក់ពុត ឬមានល្បិចកលផ្សេងៗ។ តែបើគិតពីប្រភេទសម្ព័ន្ធភាពរវាងមនុស្សវិញ យើងកត់សម្គាល់ឃើញថា មនុស្សម្នាក់ៗមានលក្ខណះដោយឡែកពីគ្នា។ ហេតុនេះ ក្នុងការនិយាយម្តងៗយើងគួរដឹងថា “អ្នកស្តាប់ជានរណា?” តើគេចេះស្តាប់ពីរឿងអ្វី? តើយើងគួរនិយាយពីអ្វីដើម្បីឲ្យអ្នកនោះស្តាប់បាន? ហេតុនេះការនិយាយត្រឹមតែ 1/3 ក៏ជាការគ្រប់គ្រាន់ណាស់ទៅហើយ។ ការនិយាយរឿងខុសមនុស្ស វាមិនខុសពីការច្រៀងឲ្យក្របីស្តាប់នោះឡើយ។ ម្យ៉ាងទៀត បើសិនជាយើងមិនទាន់ស្គាល់ភាគីម្ខាងទៀតឲ្យបានច្បាស់លាស់នៅឡើយ ហើយស្រាប់តែយើងនិយាយបើកកកាយឲ្យអស់ពីពោះវៀនពោះតាំងនោះ វាគឺជាការបង្ហាញពីភាពទន់ខ្សោយរបស់យើងនោះឯង ព្រោះយើងមិនទាន់អាចស្មានបានថា តើគេ...

ប្រៀបធៀបពីគំនិតអ្នកមាន និងគំនិតអ្នកក្រ

Image
អាននិងប្រៀបធៀបពីគំនិតអ្នកមាន និងគំនិតអ្នកក្រអ្នកមាន អ្នកក្រមានដៃពី ជើងពីរ មានខ្លួរក្បាល និងការខិតខំដូចគ្នា ចុះហេតុអីបានជាមានវាសនាខុសគ្នាទៅវិញ? ភាពខុសគ្នាទាំងនេះគឺមកពីការគិតរបស់ពួកគេម្នាក់ៗ។ហើយតើគំនិតអ្នកមានគេគិតបែបណា ហើយគំនិតគ្នាក្រគេគិតបែបណា? អ្នកក្រគិតថាមានលុយទើបបង្កើតសុបិន អ្នកមានគិតថាបង្កើតសុបិនសិនទើបមានលុយ៖ អ្នកក្រគិតថាបើគ្មានលុយផងទោះគាត់សុបិនយ៉ាងណាក៏ត្រឹមស្រមៃឥតប្រយោជន៏ប៉ុណ្ណោះ ឯអ្នកមាពួកគេបង្កើតជាក្ដីសុបិន ជួយបង្កើតជាគោលដៅទើបគេព្យាយាមសំរេចក្ដីសុបិនរបស់គេ។ អ្នកក្រគិតថាកុំឲ្យគិតធំជាងមាឌ អ្នកមានគិតថា ត្រូវគិតឲ្យធំជាងមេឃ។ អ្នកក្រគិតថា លុយជាឫសគល់នៃអំពើអាក្រក់ អ្នកមានគិតថាអត់លុយទើបជាឫសគល់នៃអំពើអាក្រក់។អ្នកក្រគិតថាលុយមិនអាចធ្វើអ្វីបានគ្រប់យ៉ាងនោះទេ អ្នកមានគិតថាមានលុយទើបមានអំណាច មានអ្វីគ្រប់យ៉ាង។អ្នកក្ររកប្រាក់តាមកំលាំងពលកម្ម អ្នកមានរកប្រាក់តាមការទិញកំលាំងពលកម្មអ្នក។ក្រធ្វើអ្វីដដែលៗ អ្នកមានធ្វើផ្សេងៗគ្នា។

តិចនិចធ្វើអោយមានភាពជឿជាក់លើខ្លួនឯង

Image
តើយើងត្រូវបណ្តុះថាមពលយ៉ាងដូចម្តេចដើម្បីឲ្យមានការជឿជាក់ក្នុងខ្លួន? មនុស្សយើងរាល់គ្នាដែលរស់នៅក្នុងសង្គមបច្ចុប្បន្ននេះតែងតែចង់អោយខ្លួនឯងរួចផុតពីការខ្វះនូវទំនុកចិត្ត ចង់អោយខ្លួនជោគជ័យតទៅថ្ងៃខាងមុខ,ទន្ទឹមនិងនេះដែរ ដើម្បីទទួលបាននៅភាពជោគជ័យក្នុងជីវិត យើងរាល់គ្នាត្រូវមានការជឿជាក់លើខ្លួនឯងយ៉ាងមាំទាំ ដូចនេះដើម្បីឲ្យថាមពលនៃការជឿជាក់របស់យើងមានសភាពរឹងមាំខ្លាំងក្លា គឺអាស្រ័យទៅលើ គោលការណ៍៣យ៉ាង :  គិតថាត្រូវតែធ្វើឲ្យបានសម្រេច កុំគិតពីរឿងបរាជ័យ បើទោះជារឿងការងារ រឿងគ្រួសារ អ្នកត្រូវតែគិតថាខ្លួននិងទទួលជោគជ័យ។ ពេលជួបនិងការលំបាកស្មុគស្មាញ អ្នកត្រូវតែគិតថា”យើងនិងឈ្នះ” សូមកុំគិតថា “យើងនឹងចាញ់”។ ពេលប្រណាំងប្រជែងជាមួយអ្នកដទៃ អ្នកត្រូវតែគិតថាយើងជាមនុស្សពូកែបំផុត មិនមែននៅក្រោមគេទេ។ ពេលសម្លឹងឃើញឪកាស អ្នកត្រូវតែគិតថា “ យើងធ្វើបាន” មិនត្រូវនិយាយថាយើងធ្វើមិនបាននោះទេ។គំនិតដែលជឿថាខ្លួននឹងបានជោគជ័យ វានឹងគ្រប់គ្រងផ្លូវចិត្តរបស់អ្នកឲ្យរកមធ្យោបាយ យុទ្ធសាស្ត្រដែលនាំឆ្ពោះទៅរកជោគជ័យ។ ផ្ទុយទៅវិញបើបែរជាគិតថាបរាជ័យនោះ វាក៏នឹងអូសទាញគំនិតរបស់យើងឲ្យគិតទៅលើតែរឿងថ្លោះធ្លោយតែប៉ុណ្ណោះ ។ ​ត្រូវដាស់តឿនខ្លួនឯងជាប្រចាំថ...

ជំហ៊ានឈានទៅរកការសម្រេចគោលដៅក្នុងជីវិត

Image
ពុំមានអ្វីលើលោកនេះដែលអ្នករកមិនបាននោះទេ ដរាបណាអ្នកទទួលស្គាល់នៅក្នុងចិត្តថាអ្នករកបាន។ការសម្រេចជោគជ័យ មានន័យសំដៅទៅលើអ្វីដែលល្អស្រស់ត្រកាល សំដៅទៅលើការមានទ្រព្យសម្បត្តិផ្ទាល់ខ្លួន ការមានគេហដ្ឋានដ៏ល្អប្រណីត មានពេលវេលាសម្រាកលម្ហែលម្ហើយ ការបានធ្វើដំណើរកម្សាន្តស្វែងរកបទពិសោធថ្មីៗ និងការមានលុយកាក់គ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់គ្រួសារជាដើម។ ក្រៅពីនេះជោគជ័យក៏មានន័យសំដៅទៅលើការទទួលបាននូវការលើកសរសើរ ការបានធ្វើជាអ្នកដឹកនាំដែលត្រូវបានគេទទួលស្គាល់ក្នុងបណ្តាអ្នករកស៊ីឬអ្នកនយោបាយ ជាមនុស្សដែលមានមិត្តភក្តិស្រឡាញ់ចូលចិត្តក្នុងសង្គមនិងលើសពីនេះទៅទៀត ជោគជ័យសំដៅលើឥស្សរភាពរួចផុតពីចំណងជាប់ជំពាក់ទាំងឡាយដូចជា រួចផុតពីទុក្ខកង្វល់ ការភ័យខ្លាច ភាពល្អក់កករក្នុងចិត្តនិងការបរាជ័យ។ ជោគជ័យក៏បានសំដៅផងដែរលើការគោរពខ្លួនឯង ការសម្រេចដល់សេចក្តីសុខនិងការពេញចិត្តយ៉ាងពិតប្រាកដក្នុងជីវិតដោយការបានផ្តល់អ្វីៗដល់មនុស្សដែលខ្លួនស្រឡាញ់ជាជាងជីវិតខ្លួនឯង ហេតុនេះយើងអាចនិយាយបានថា “ការសម្រេចជោគជ័យ មានន័យថាទទួលជ័យជម្នះ ការសម្រេចជោគជ័យ គឺជាគោលដៅនៃជីវិត”។អ្នកដែលគិតត្រឹមធម្មតាក៏នឹងបានត្រឹមតែជាមនុស្សធម្មតា,គិតបែបស្ទាក់ស្ទើរ នឹងនាំទៅរកផ្លូវចាញ់ តែប...