WOW! Marcelito Pomoy shocks

Image
WOW! Marcelito Pomoy shocks the judges by performing BOTH parts of "Beauty And The Beast." If Marcelito didn't win in this competition, I'm so disappointed. He has a unique Talent and No one can Beat him. What a shame AGT. No matter what the outcome of this AGT.. we are all happy you got to share the world your talent.. the voice that captivates most of the world.. fck AGT.. i know a lot of doors is open for you Marcelito after this.. stay as you are always and nothing more to say but "THANK YOU" its been so much pleasure seeing and hearing your perform.

វីធីសាស្ដ្រដើម្បីពូកែនិយាយ

ជាការពិតណាស់ ធម្មជាតិបានផ្តល់អណ្តាតតែមួយនិងត្រចៀកពីរដល់អ្នក ហេតុនេះ អ្នកត្រូវស្តាប់ឲ្យច្រើនជាងពីរដងដែលអ្នកនិយាយ។ និយាយច្រើន ខុសច្រើន រឿងច្រើន,និយាយតិច ស្តាប់ច្រើន ជាវិធីរបស់មនុស្សឆ្លាត។ បើគិតតែនិយាយដោយមិនព្រមស្តាប់ តើអ្នកអាចនឹងចេះអ្វីបាន? ដូចសុភាសិតមួយបានពោលថា “អ្នកមិនបាច់និយាយគ្រប់ពាក្យដែលអ្នកគិតនោះទេ តែអ្នកត្រូវគិតគ្រប់ពាក្យដែលអ្នកនិយាយ “។អ្នកដែលមានបទពិសោធន៍ធំៗជាច្រើន គេនិយាយតែ ១/៣ ប៉ុណ្ណោះនូវអ្វីដែលគេដឹង។

យើងអាចគិតថាគេជាមនុស្សលាក់ពុត ឬមានល្បិចកលផ្សេងៗ។ តែបើគិតពីប្រភេទសម្ព័ន្ធភាពរវាងមនុស្សវិញ យើងកត់សម្គាល់ឃើញថា មនុស្សម្នាក់ៗមានលក្ខណះដោយឡែកពីគ្នា។ ហេតុនេះ ក្នុងការនិយាយម្តងៗយើងគួរដឹងថា “អ្នកស្តាប់ជានរណា?” តើគេចេះស្តាប់ពីរឿងអ្វី? តើយើងគួរនិយាយពីអ្វីដើម្បីឲ្យអ្នកនោះស្តាប់បាន? ហេតុនេះការនិយាយត្រឹមតែ 1/3 ក៏ជាការគ្រប់គ្រាន់ណាស់ទៅហើយ។ ការនិយាយរឿងខុសមនុស្ស វាមិនខុសពីការច្រៀងឲ្យក្របីស្តាប់នោះឡើយ។

ម្យ៉ាងទៀត បើសិនជាយើងមិនទាន់ស្គាល់ភាគីម្ខាងទៀតឲ្យបានច្បាស់លាស់នៅឡើយ ហើយស្រាប់តែយើងនិយាយបើកកកាយឲ្យអស់ពីពោះវៀនពោះតាំងនោះ វាគឺជាការបង្ហាញពីភាពទន់ខ្សោយរបស់យើងនោះឯង ព្រោះយើងមិនទាន់អាចស្មានបានថា តើគេនឹងចង់ស្តាប់រឿងដែលយើងនិយាយដែរឬទេ? តើរឿងខ្លះ យើងគួរឲ្យគេដឹងដែរឬទេ? តើរឿងខ្លះដែលយើងបាននិយាយវាមានផលប៉ះពាល់ដល់ចំណុចខ្សោយ ឬដល់កិត្តិយសគេដែរឬទេ? និងជាពិសេសទៅទៀតការដែលមិនដឹងពីជំហររបស់គេឲ្យបានច្បាស់លាស់ ធ្វើឲ្យការនិយាយរបស់យើងទៅជាផ្ទុយនឹងគំនិតរបស់គេដែលអាចបង្កឲ្យបរិយាកាសក្លាយទៅជាអាប់អួរវិញក៏មានដែរ។

ក្នុងការនិយាយស្តី យើងគួរកំណត់ទៅលើកត្តាបីយ៉ាងគឺ:
១- មនុស្ស
២- ពេលវេលា
៣- ទីកន្លែង
 បើមិនមែនមនុស្សដែលគួរនិយាយ ក៏មិនគួរនិយាយ, បើមិនត្រូវពេលវេលា មិនចំកាលះទេសះ ក៏មិនគួរនិយាយ, បើមិនត្រូវទីកន្លែង ក៏មិនគួរនិយាយ។ កត្តាទាំងនេះ អាចជួយឲ្យអ្នកចេះសម្របខ្លួននៅក្នុងសង្គមបានល្អ។ ទាក់ទងនិងការស្តាប់គេឲ្យច្រើន: ពេលណានិយាយតិច យើងក៏មានពេលសម្រាប់ស្តាប់គេច្រើនដែរ។ យើងត្រូវស្តាប់គេឲ្យបានច្រើន ស្តាប់ដើម្បីរៀនយកបទពិសោធន៍ពីគេ
ស្តាប់គេនិយាយពីអ្វីដែលកើតឡើងជុំវិញខ្លួន ស្តាប់នូវអ្វីដែលគេដឹងលើសពីយើង …។

ការស្តាប់ច្រើនធ្វើឲ្យអ្នកកាន់តែដឹងច្រើន ស្តាប់ច្រើន អ្នកកាន់តែបានសង្កេតច្រើន ស្គាល់បានច្រើន វិភាគបានច្រើនអ្នកអាចនឹងគ្រប់គ្រងស្ថានការណ៍ផ្សេងៗបានយ៉ាងងាយស្រួយ។ការស្តាប់ដោយមានការអំណត់ ឬស្តាប់ដោយសុទ្ធចិត្ត:  អ្នកមួយចំនួន ដែលមានបំណងចង់ឲ្យអ្នកដទៃយល់ស្របតាមគំនិតរបស់ខ្លួន គាត់តែងចូលចិត្តនិយាយច្រើនជាងស្តាប់។ នេះជាប្រការខុសឆ្គងមួយបែប។ វិធីដ៏ល្អ យើងគួរឲ្យអ្នកដទៃគេបញ្ចេញមតិរបស់គេខ្លះផង ព្រោះពេលខ្លះយើងអាចគិតមិនបានគ្រប់ជ្រុងជ្រោយ ឬអាចមានអ្នកខ្លះគេយល់ដឹងពីបញ្ហាច្រើនជាងយើង។ អ្នកខ្លះ ពេលមិនពេញចិត្តនឹងមតិអ្វីមួយ គាត់ក៏និយាយកាត់ផូង។នេះក៏ជាការមិនសមរម្យមួយដែរ។នៅពេលដែលភាគីម្ខាងទៀតគេនិយាយមិនទាន់អស់សេចក្តី ហើយយើងបែរទៅនិយាយកាត់ គេនឹងមិនខ្វល់ចង់ដឹងពីរឿងដែលយើងចង់និយាយឡើយ។ ហេតុនេះយើងត្រូវអត់ទ្រាំឲ្យគេនិយាយឲ្យចប់ គួរស្តាប់ដោយយកចិត្តទុកដាក់ផ្តល់កម្លាំងចិត្តឲ្យគេបញ្ចេញយោបល់របស់ខ្លួនឲ្យអស់សិន ទើបជាការប្រសើរ។ដូចនេះការយកចិត្តទុកដាក់ស្តាប់យ៉ាងជក់ចិត្តជក់អារម្មណ៍ជាសិល្ប៍វិធីដ៏កំពូលដើម្បីផ្គាប់ចិត្តមនុស្ស។




Comments

Popular posts from this blog

ញាក់សាច់! បែកធ្លាយវីដេអូសិចរបស់ បវរកញ្ញាវៀតណាម ល្បីពេញបណ្ដាញសង្គម(មានវីដេអូ)

រោគសញ្ញាទាំង៤យ៉ាងបញ្ជាក់ថាអ្នកនឹងប្រឈមនឹងជម្ងឺមហារីកដៃស្បូន

WOW! Marcelito Pomoy shocks