តើយើងត្រូវបណ្តុះថាមពលយ៉ាងដូចម្តេចដើម្បីឲ្យមានការជឿជាក់ក្នុងខ្លួន?
មនុស្សយើងរាល់គ្នាដែលរស់នៅក្នុងសង្គមបច្ចុប្បន្ននេះតែងតែចង់អោយខ្លួនឯងរួចផុតពីការខ្វះនូវទំនុកចិត្ត ចង់អោយខ្លួនជោគជ័យតទៅថ្ងៃខាងមុខ,ទន្ទឹមនិងនេះដែរ ដើម្បីទទួលបាននៅភាពជោគជ័យក្នុងជីវិត យើងរាល់គ្នាត្រូវមានការជឿជាក់លើខ្លួនឯងយ៉ាងមាំទាំ ដូចនេះដើម្បីឲ្យថាមពលនៃការជឿជាក់របស់យើងមានសភាពរឹងមាំខ្លាំងក្លា គឺអាស្រ័យទៅលើ
គោលការណ៍៣យ៉ាង :
- គិតថាត្រូវតែធ្វើឲ្យបានសម្រេច កុំគិតពីរឿងបរាជ័យ
បើទោះជារឿងការងារ រឿងគ្រួសារ អ្នកត្រូវតែគិតថាខ្លួននិងទទួលជោគជ័យ។ ពេលជួបនិងការលំបាកស្មុគស្មាញ អ្នកត្រូវតែគិតថា”យើងនិងឈ្នះ” សូមកុំគិតថា “យើងនឹងចាញ់”។ ពេលប្រណាំងប្រជែងជាមួយអ្នកដទៃ អ្នកត្រូវតែគិតថាយើងជាមនុស្សពូកែបំផុត មិនមែននៅក្រោមគេទេ។ ពេលសម្លឹងឃើញឪកាស អ្នកត្រូវតែគិតថា “ យើងធ្វើបាន” មិនត្រូវនិយាយថាយើងធ្វើមិនបាននោះទេ។គំនិតដែលជឿថាខ្លួននឹងបានជោគជ័យ វានឹងគ្រប់គ្រងផ្លូវចិត្តរបស់អ្នកឲ្យរកមធ្យោបាយ យុទ្ធសាស្ត្រដែលនាំឆ្ពោះទៅរកជោគជ័យ។ ផ្ទុយទៅវិញបើបែរជាគិតថាបរាជ័យនោះ វាក៏នឹងអូសទាញគំនិតរបស់យើងឲ្យគិតទៅលើតែរឿងថ្លោះធ្លោយតែប៉ុណ្ណោះ ។
- ត្រូវដាស់តឿនខ្លួនឯងជាប្រចាំថា អ្នកពូកែជាងអ្វីដែលខ្លួនគិតទៅទៀត
អ្នកដែលសម្រេចជោគជ័យពុំមែនជា ស៊ុបពើម៉ែនអ្វីទេ។ ការសម្រេចជោគជ័យក៏ពុំចាំបាច់មានខួរក្បាលអច្ឆរិយឬមានភាពអស្ចារ្យអ្វី … ហើយក៏មិនមែនអាស្រ័យលើជោគជតាអ្វីដែរ។ អ្នកដែលបានសម្រេចជោគជ័យគឺគ្រាន់តែជាមនុស្សធម្មតាម្នាក់ដែលបានបណ្តុះបណ្តាលការជឿជាក់មកលើខ្លួនឯង ហើយធ្វើតាមនោះ។ សូមកុំទទួលស្គាល់ឬកុំបង្ហាញឲ្យគេឃើងថា អ្នកជាមនុស្សដែលពុំមានការជឿជាក់លើខ្លួនឯងទាល់តែសោះ។
ទំហំនៃជោគជ័យ កំណត់ដោយទំហំនៃការជឿ។បើអ្នកគិតរឿងតូច អ្នកនឹងសម្រេចជោគជ័យតិចតួច បើអ្នកគិតជ្រៅ វានឹងនាំអ្នកទៅរកជោគជ័យធំៗ និងសូមកុំភ្លេចថា ការគិតជ្រៅនិងផែនការធំៗ អាចសម្រេចបានងាយជាងគិតការតូចឬផែនការតូចៗទៅទៀតផង។
Comments
Post a Comment