WOW! Marcelito Pomoy shocks

Image
WOW! Marcelito Pomoy shocks the judges by performing BOTH parts of "Beauty And The Beast." If Marcelito didn't win in this competition, I'm so disappointed. He has a unique Talent and No one can Beat him. What a shame AGT. No matter what the outcome of this AGT.. we are all happy you got to share the world your talent.. the voice that captivates most of the world.. fck AGT.. i know a lot of doors is open for you Marcelito after this.. stay as you are always and nothing more to say but "THANK YOU" its been so much pleasure seeing and hearing your perform.

ព្រាយក្រទ្បាភ្លើង ជាអ្វី? មូលហេតុព្រាយក្រឡាភ្លើង?

ព្រាយក្រទ្បា ភ្លើងជាជម្ងឺមួយប្រភេទដែលអាចកើតមានចំពោះស្ដ្រីនៅពេលសម្រាលកូន។ ព្រាយក្រឡាភ្លើង គឺជាជម្ងឺមួយ ធ្ងន់ធ្ងរដែលអាចបង្កឱ្យម្ដាយ និងកូនក្នុងស្បូនបាត់បង់ជីវិតបាន។ ការពិគ្រោះជម្ងឺម៉ត់ចត់មុនពេលសម្រាល គឺជាមធ្យោបាយមួយដែល ល្អសម្រាប់រកឱ្យដឹងថាស្ដ្រីណាខ្លះអាចនឹងកើតជម្ងឺនេះ។

ព្រាយក្រទ្បាភ្លើង ជាអ្វី?
ការពិតទៅពាក្យព្រាយក្រឡាភ្លើងនេះមិនមានលក្ខណៈវិទ្យាសាស្ដ្រ អ្វីទាល់តែសោះ។ ពាក្យនេះអាចធ្វើឱ្យលោកអ្នកមួយ ចំនួនគិតដល់រឿងអបិយជំនឿ។ ក៏ប៉ុន្ដែដោយសារក្រុមអ្នកវិទ្យាសាស្ដ្រខ្មែរយើងមិនទាន់មានលទ្ធភាព រកពាក្យអ្វីមួយជំនួស ដើម្បីឱ្យ ប្រជាពលរដ្ឋងាយយល់ យើងក៏នៅតែបន្ដប្រើពាក្យនេះដដែល។ ព្រាយក្រឡាភ្លើង គឺជាជម្ងឺមួយដែលឧស្សាហ៍ជួបប្រទះ ជាពិសេស នៅប្រទេសកំពុងអភិវឌ្ឍន៍ ដូចជាប្រទេសកម្ពុជាយើងជាដើម។
តាមតួលេខអន្ដរជាតិ យើងឃើញថាពី៥ទៅ៧%នៃស្ដ្រីមានផ្ទៃពោះកើតជម្ងឺឡើងឈាម និងទឹកនោមប្រៃ។ រីឯជម្ងឺព្រាយក្រឡាភ្លើងកើតឡើងលើស្ដ្រីមានផ្ទៃពោះចំនួន៣ទៅ៩លើ១០០០។ ជម្ងឺនេះជាមូលហេតុទី២នៃអត្រាមរណៈភាពរបស់ម្ដាយ គឺបន្ទាប់ ពីមូលហេតុស្លាប់ដោយការធ្លាក់ឈាម។ ទាក់ទងនឹងអត្រាមរណៈភាពរបស់ម្ដាយ និងកូន ដោយសារជម្ងឺនេះគឺ៦% ចំពោះម្ដាយ និង១៥%ចំពោះកូន។

មូលហេតុព្រាយក្រឡាភ្លើង
សឹងតែទាំងអស់របស់ជម្ងឺនេះ គឺជាផលវិបាករបស់ជម្ងឺលើសឈាម និងជម្ងឺទឹកនោមប្រៃពេលមានផ្ទៃពោះ។ មូលហេតុ ចម្បងដែលបង្កឱ្យកើតជម្ងឺឡើងឈាម និងទឹកនោមប្រៃនោះ គឺមកពីវិបត្ដិនៃការលូតលាស់របស់សុក។ នៅពេលមានផ្ទៃពោះ សុកដើរ តួនាទី សំខាន់ណាស់ក្នុងការប្ដូរសារធាតុចិញ្ចឹមពីម្ដាយទៅកូន។ នៅពេលអាយុកូនក្នុងស្បូនកាន់តែច្រើន សុកក៏កាន់តែធំដែរ។ ក្នុង ករណីធម្មតា ការលូតលាស់របស់សុកបានធ្វើឱ្យសរសៃឈាមរបស់ស្បូនមានសភាពរីកធំ។ ក៏ប៉ុន្ដែក្នុងករណីមួយចំនួន សុកធ្វើការរបស់ វាមិនបានល្អ នៅពេលនោះសរសៃឈាមមួយចំនួនរីកធំ ឬក៏រួមតូចធ្វើឱ្យការនាំឈាមមកចិញ្ចឹមកូន និងសុកមិនបានល្អ ពេលនោះកូន នៅក្នុងស្បូន និងសុកស្ថិតនៅក្នុងសភាពខ្វះឈាម។ ការខ្វះឈាមរបស់សុកធ្វើឱ្យមានការបញ្ចេញសារធាតុមួយចំនួនដែលជា ហេតុនាំឱ្យ សរសៃឈាមស្បូនកាន់តែរួមតូចទៀត បន្ទាប់មកសរសៃឈាមផ្សេងទៀតរបស់សរីរាង្គ ដូចជាតម្រងនោម ថ្លើម ខួរក្បាលជាដើមក៏រួម តូចដែរ។ សភាពខ្វះឈាមរបស់សរីរាង្គទាំងនេះបណ្ដាលឱ្យលេចចេញរោគសញ្ញាមួយចំនួន ដូចជាការឡើងឈាម ទឹកនោមប្រៃ បែក កោសិកាថ្លើម ហើមខ្លួន ឬប្រកាច់។ ការប្រកាច់បណ្ដាលមកពីភាពហើម និងខ្វះឈាមរបស់ខួរក្បាល។

រោគសញ្ញាព្រាយក្រឡាភ្លើង
ការប្រកាច់ព្រាយក្រទ្បាភ្លើងមិនមានហៀរទឹកនោម និងមានលក្ខណៈពិសេសខុសពីការប្រកាច់របស់ជម្ងឺផ្សេងទៀត។ ការ ប្រកាច់របស់ព្រាយក្រឡាភ្លើងធ្វើឡើងដោយមាន៤ដំណាក់កាលបន្ដ បន្ទាប់គ្នា។
1. ដំណាក់កាលទី១ ៖ រយៈពេល៣០វិនាទី។ អ្នកជម្ងឺមានសភាពញ័ររំជួយសាច់ដុំ ដោយចាប់ផ្ដើមពីមុខកនិង បន្ទាប់មកដៃជើង។ ព្រមទាំងមានអាការៈ ដូចជាការវិលគ្រាប់ភ្នែកនៅក្នុងប្រអប់កែវភ្នែកជាដើម។
2. ដំណាក់កាលទី២ ៖ រយៈពេលពី២០ទៅ៣០វិនាទី។ មានការកន្ដ្រាក់សាច់ដុំទាំងអស់់របស់់អ្នកជម្ងឺ។ ដងខ្លួន របស់អ្នកជម្ងឺឡើងអ៊ែន ក្បាលកាច់មកខាងក្រោយ ដៃទាំងសងខាងបត់ជាប់នឹងទ្រូង ជើងទាំងសងខាងឡើងត្រង់ភ្លឹង។ អ្នកជម្ងឺមានស្បែកប្រែពណ៌ទៅជាស្វាយដោយមិនមានការដកដង្ហើម។
3. ដំណាក់កាលទី៣ ៖ រយៈពេលលើសពី១នាទី។ មានការប្រកាច់ ឬកន្ដ្រាក់ញ័ររហូតនៅពាក់កណ្ដាលខាងលើ នៃដងខ្លួនអ្នកជម្ងឺ។
4. ដំណាក់កាលទី៤ ៖ រយៈពេលអាចយូរ។ អ្នកជម្ងឺស្ថិតនៅក្នុងសភាពសន្លប់បាត់ស្មារតី។ ដៃជើង និងដងខ្លួន ឡើងទន់ជ្រាយ ព្រមទាំងឃើញមានភាពរីកធំរបស់ប្រស្រីភ្នែក។
ការព្យាបាលព្រាយក្រទ្បាភ្លើង
ការព្យាបាលត្រូវបានធ្វើទ្បើងជាពីរដំណាក់កាល។
1. សង្គ្រោះបន្ទាន់លើម្ដាយ ៖ ជាកិច្ចការមួយបន្ទាន់បំផុត ព្រោះអ្នកជម្ងឺអាចនឹងមានគ្រោះថ្នាក់ដល់ជីវិត ឬបន្សល់នូវ ផលវិបាកធ្ងន់ធ្ងរដោយសារវិបត្ដិផ្លូវដកដង្ហើម ប្រព័ន្ធសរសៃឈាម ប្រព័ន្ធសរសៃប្រសាទ ប្រព័ន្ធតម្រងនោមជាដើម។ ការ សង្គ្រោះបន្ទាន់ រួមមានការសម្រួលផ្លូវដកដង្ហើម ការបង្គ្រប់ជាតិទឹក ការផ្ដល់អុកស៊ីហ្សែន ការប្រើថ្នាំប្រកាច់ និងការប្រើថ្នាំ បន្ថយសម្ពាធឈាម។
2. ការព្យាបាលលើកូន ៖ កូននៅក្នុងស្បូនអាចនឹងស្លាប់ដោយសារវិបត្ដិនៃចរន្ដសរសៃឈាមស្បូន ក្នុងពេលដែលម្ដាយប្រកាច់។ បន្ទាប់ពីជួយម្ដាយឱ្យផុតពីគ្រោះថ្នាក់នៃការប្រកាច់ គ្រូពេទ្យត្រូវរកមធ្យោបាយឱ្យកូននោះកើតចេញមកខាង ក្រៅ។ ជាទូទៅមានតែការវះកាត់ជាបន្ទាន់ទេ ដែលអាចឆ្លើយនូវតម្រូវការនេះ។
ផលវិបាកព្រាយក្រឡាភ្លើងនៅពេលមានផ្ទៃពោះលើកក្រោយទៀត អ្នកជម្ងឺនោះឆាប់កើតជម្ងឺឡើងឈាម និងទឹកនោមប្រៃ ព្រមទាំងជម្ងឺព្រាយក្រឡាភ្លើង កូនកើតមិនគ្រប់ទម្ងន់ ឬក៏កូនស្លាប់ក្នុងស្បូន។ ដើម្បីចៀសវាងនូវបញ្ហាទាំងនេះ អ្នកជម្ងឺត្រូវប្រើថ្នាំជួយសម្រួលការលូតលាស់របស់សរសៃឈាមស្បូនប្រភេទ អាស្ពីរីនកម្រិត១០០មីលីក្រាមក្នុងមួយថ្ងៃ ចាប់ពីកូនអាយុ៨សប្ដាហ៍ រហូតដល់កូនអាយុ៣៧ សប្ដាហ៍។
ដំបូន្មានអ្នកជំនាញ
មានតែការពិនិត្យផ្ទៃពោះ ការវាស់កម្រិតជាតិស្ករ ឬជាតិប្រៃក្នុងទឹកនោមនៅពេលពពោះ ព្រមជាមួយនឹងការសម្រាលកូន នៅមន្ទីរពេទ្យទេ ទើបធានាសុវត្ដិភាពសម្រាប់ការការពារជម្ងឺព្រាយក្រទ្បាភ្លើង និងជម្ងឺផ្សេងទៀតដែលអាចកើតមាននៅពេលសម្រាលបាន។ប្រភព៖Phnom Penh Diagnostic Center

Comments

Popular posts from this blog

ញាក់សាច់! បែកធ្លាយវីដេអូសិចរបស់ បវរកញ្ញាវៀតណាម ល្បីពេញបណ្ដាញសង្គម(មានវីដេអូ)

រោគសញ្ញាទាំង៤យ៉ាងបញ្ជាក់ថាអ្នកនឹងប្រឈមនឹងជម្ងឺមហារីកដៃស្បូន

WOW! Marcelito Pomoy shocks