ជាការពិតណាស់នៅក្នុងសង្គមបច្ចុប្បន្ននេះ បើអ្នកមិនចេះរាក់ទាក់ជជែកលេងទេ វាក៏មិនខុសអីពីសួនច្បារដែលគ្មានបុប្ឆាឬវេហាស៍គ្មានព្រះចន្ទអញ្ចឹងដែរ។
ការរាក់ទាក់ គឺជាភាសាដែលមនុស្សតែងតែប្រើនៅពេលជួបគ្នា ដែលមើលទៅហាក់ដូចជាពុំសូវចាំបាច់អ្វីទេតែបើយើងគិតឲ្យបានដិតដល់គឺថាវាមានសារះសំខាន់បំផុតក្នុងការទំនាក់ទំនងរវាងមនុស្សនិងមនុស្ស។ ការរាក់ទាក់ វាជួយឲ្យមានបរិយាកាសល្អក្នុងការសេពគប់គ្នា បង្កើនភាពស្និទ្ធស្នាលហើយអាចស្វែងយល់ពីគ្នាទៅវិញទៅមកបាន។ហេតុនេះដើម្បីរកសាច់រឿងមកនិយាយឲ្យបានច្រើនអ្នកអាចសាកល្បងតាមប្រធានបទខ្លះៗដូចខាងក្រោមនេះ
- យកបរិយាកាសឬទេសភាពជុំវិញខ្លួនមកនិយាយ
-
ថ្ងៃនេះមេkឃស្រឡះល្អណាស់
-
ម្ហូបនេះឆ្ញាញ់ណាស់
-
ផ្ទះនេះរៀបចំបានល្អណាស់គួរឲ្យចង់រស់នៅ
2.
យករឿងដែលភាគីម្ខាងទៀតគេចូលចិត្តមកនិយាយ
ប្រសិនជាភាគីម្ខាងទៀតគេចូលចិត្តតន្ត្រី យើងគួរតែនិយាយអំពីបទចម្រៀងដែលកំពុងពេញនិយមឬអ្នកចម្រៀងណាដែលល្បីៗ។ការយល់ដឹងក្នុងរឿងនេះខ្លះៗ វាអាចជួយធ្វើឲ្យការសន្ទនាកាន់តែមានឪជារសទ្វេឡើង ហើយភាគីម្ខាងទៀតនឹងគិតថាយើងនិយាយត្រូវចិត្តគេ គឺអាចនិយាយស៊ីចង្វាក់គ្នាបាន ហើយក៏បានបង្ហាញថាយើងជាមនុស្សដែលចេះដាក់ខ្លួនដាក់កាយ និងមានសុជីវធម៌ក្នុងខ្លួនផងដែរ។
3. យកហេតុការណ៍ប្រទេសជាតិឬពត៌មានផ្សេងៗមកនិយាយ
ហេតុការណ៍ប្រទេសជាតិនិងពត៌មានផ្សេងៗសុទ្ធតែជារឿងរ៉ាវដែលមនុស្សទូទៅបានដឹងលឺគ្រប់ៗគ្នារួចមកហើយ។យើងអាចលើកយករឿងទាំងនិងមកធ្វើជាប្រធានបទក្នុងការសន្ទនាជាមួយដៃគូរបាន មិនថាជារឿងធំដុំឬរឿងកំប៉ិកកំប៉ុកក៏ដោយ។តែពេលខ្លះការនិយាយច្រើនពេកក៏អាចនាំអោយភាគីម្ខាងទៀតមានការធុញទ្រាន់និងយើងក៏ថាបានដែរ ដូចនេះអ្នកត្រូវតែចេះសង្កេតជាមុនថាតើភាគីម្ខាងទៀតមានការចាប់អារម្មណ៍និងការនិយាយជាមួយយើងដែរឬទេ?
4. ប្រធានបទនីមួយៗតែងតែមានការរៀននិងការបង្រៀន
ការលើកយកនូវអ្វីមួយមកពិភាក្សា ក្នុងនោះតែងតេមានបង្កប់នូវការអប់រំ គំនិតល្អៗ ដែលយើងគ្រប់គ្នាអាចរៀនពីវាបាន តែចំណុចណាដែលមិនល្អយើងគួរកុំប្រព្រឹត្តតាម។
ដាំផ្កា នាំឲ្យយើងឃើញភាពស្រស់បំព្រងរបស់ផ្កាផង ហើយក៏កាន់តែចេះដឹងក្នុងការដាំផង។ដូចគ្នានេះដែរ ការនិយាយលេងរាក់ទាក់ ជួយបង្កើនមិត្តភក្តិផង និងជួយឲ្យបានរៀននិងបានបង្រៀនផងដែរ។
Comments
Post a Comment