WOW! Marcelito Pomoy shocks

Image
WOW! Marcelito Pomoy shocks the judges by performing BOTH parts of "Beauty And The Beast." If Marcelito didn't win in this competition, I'm so disappointed. He has a unique Talent and No one can Beat him. What a shame AGT. No matter what the outcome of this AGT.. we are all happy you got to share the world your talent.. the voice that captivates most of the world.. fck AGT.. i know a lot of doors is open for you Marcelito after this.. stay as you are always and nothing more to say but "THANK YOU" its been so much pleasure seeing and hearing your perform.

​ការនិយាយបន្ទន់ចិត្ត

ការនិយាយបន្ទន់ចិត្ត
ក្នុងការសន្ទនានីមួយៗ ការរៀបចំពាក្យសម្តីដើម្បីចរចារ ទោះបីជាវាមានសារះសំខាន់ក៏ពិតមែន តែការចេះរៀបចំជាលំដាប់មុន ឬក្រោយនៃសាច់រឿងសំខាន់ៗ វានឹងជួយឲ្យដំណើរការនៃការសន្ទនាមានភាពរស់រវើក មានថាមពល ប្រទាក់ក្រឡាគ្នា នោះគឺជាប្រការសំខាន់ដែលយើងមិនគួរមើលរំលងឡើយ ។



មនុស្សជាច្រើនតែងយល់ច្រឡំថាឲ្យតែចេះលើកយកហេតុផលម្តងមួយៗមកញ៉ុកត្រចៀកគូភាគីទៅគេមុខជានឹងបានយល់ ហើយទទួលស្គាល់ដោយក្តីរីករាយជាមិនខាន។ 

តាមពិតទៅ ការភ្ជាប់ទំនាក់ទំនងរវាងគ្នានឹងគ្នា ឬការបញ្ចុះបញ្ចូលឲ្យអ្នកដទៃមករួមសហការជាមួយនឹងយើង វាមិនមែនជារឿងងាយស្រួលដូចបកចេកតាមដែលយើងគិតនោះទេ ។
អ្នកត្រូវចេះលើក ដាក់ផ្លាស់ប្តូរប្រធានបទឲ្យស៊ីសង្វាក់សមស្របទៅតាមទំនោររបស់ភាគីទាំងពីរទើបជាការល្អ។

ក្នុងករណីដែលអ្នក ស្ទាបស្ទង់ពីអារម្មណ៍អ្នកស្តាប់ទៅឃើញថា វាហាក់ដូចជាមានការតានតឹងឬមានការមន្ទិលសង្ស័យ អ្នកអាចបង្វែររឿងនោះមួយរយះ ងាកមកសន្ទនារឿងផ្សេងសិន ដោយចាប់ផ្តើមពីរឿងកំប្លុកកំប្លែងជ៉ុំវិញខ្លួនដើម្បី វាយស្និទ្ធ ក៉ុំឲ្យភាគីម្ខាងទៀតគេរៀបរនាំងការពារនៅក្នុងចិត្តសម្រាប់ទប់ទល់នឹងយើង ។ ប្រការនេះ វាអាចជួយឲ្យការចរចារបានលទ្ធផលល្អប្រសើរសឹងតែស្មានមិនដល់ទៀតផង ។

បើអ្នកធ្វើមុខមាំដើរសំដៅទៅរកគេ គេនឹងត្រៀមកណ្តាប់ដៃទប់ទល់ តែបើអ្នកកាន់បាច់ផ្កាសំដៅមកឲ្យគេ គេនឹងញញឹមចាំទទួល ។
ដារិទ្ធ គិតថា តម្លៃឈ្នួលផ្ទះដែលគេកំពុងជួលសព្វថ្ងៃ វាមានតម្លៃខ្ពស់ជ្រុលបន្តិច ៕ 
គេចង់ចរចារតថ្លៃនឹងម្ចាស់ផ្ទះ ដើម្បីឲ្យគាត់ព្រមចុះថ្លៃឲ្យខ្លះ តែនៅម្តុំនោះ គេបានដឹងសុសសាយថា ម្ចាស់ផ្ទះនោះគឺជាមនុស្ស ដែល ពិបាកនិយាយ ជាទីបំផុត ។ គេបានផ្ញើរសំបុត្រមួយច្បាប់ទុកឲ្យម្ចាស់ផ្ទះ ដែលមានន័យថា គេនឹងឈប់ជួលផ្ទះនោះទៀតហើយនៅពេលចប់កិច្ចសន្យាជួលលើកនេះ តែតាមពិត ប្រសិនបើម្ចាស់ផ្ទះព្រមចុះថ្លៃឈ្នួលខ្លះៗ គេនឹងជួលបន្តទៅទៀត ។ ចៃដន្យពេលនោះជាពេលដែលគេកំពុងតែសិក្សាវិជា្ជមួយ ដែលទាក់ទងនឹងការស្វែងយល់ពីអ្នកដទៃស្រាប់ផង គេក៏មានកូនចិត្តមួយចង់សាកល្បងអំពីយុទ្ធសិល្ប៍ដែលគេបានរៀននោះថា តើវានឹងបានលទ្ធផលល្អដែរ ឬយ៉ាងណា?
​ពេលដែលបានទទួលលិខិត ម្ចាស់ផ្ទះក៏បានមកជួបនឹងគេ គេក៏បានទទួលគាត់ដោយរាក់ទាក់បំផុត ។ ដំបូងៗ គេពុំទាន់និយាយពីតម្លៃឈ្នួលអ្វីឡើយ គេគ្រាប់តែនិយាយលើកសរសើរថា ផ្ទះនេះវាមានគុណសម្បត្តិល្អយ៉ាងនេះ ល្អយ៉ាងនោះ ធ្វើឲ្យម្ចាស់ផ្ទះជឿថា គេបាននិយាយចេញពីក្នុងចិត្តយ៉ាងពិតប្រាកដ និងសរសើរពីវិធីគ្រប់គ្រងដ៏ល្អរបស់ម្ចាស់ផ្ទះ ព្រមទាំងនិយាយបន្ថែមថា តាមការពិត ខ្ញុំចង់ជួលផ្ទះនេះបន្តរហូតដល់មួយឆ្នាំទៀត តែបញ្ហារបស់ខ្ញុំមិនអាចរត់រួចនឹងតម្លៃឈ្នួលដ៏ថ្លៃបែបនេះទេ ។
​ម្ចាស់ផ្ទះបញ្ចញអាការះម្យ៉ាងដែលថា វាហាក់ដូចជាមិនដែលមានអ្នកជួលផ្ទះណានិយាយបែបនេះដាក់គាត់ទាល់តែសោះ ។ គាត់សម្តែងនូវការអាក់អួលក្នុងចិត្តរកនិយាយអ្វីមិនចេញ មួយសន្ទុះក្រោយមក គាត់ក៏បានរៀបរាប់ប្រាប់ថា ពីមុន មានអ្នកជួលផ្ទះទុកសំបុត្រឲ្យគាត់ជាងដប់ច្បាប់ សំបុត្រនីមួយៗសុទ្ធតែប្រកបដោយពាក្យអសុរស ឯអ្នកខ្លះទៀត និយាយទាំងកម្រោលបួនជ្រុងថា បើមិនអាចឃាត់អ្នកនៅជិតនោះកុំឲ្យឡូឡាបានទេគេនឹងហែកកិច្ចសន្យាចោលភ្លាម ។ គាត់ពោលទៅកាន់ដារិទ្ធជាបន្តទៀតថា បើអ្នកជួលផ្ទះចេះនិយាយល្អរបៀបប្អូនឯងនេះ វាធ្វើឲ្យខ្ញុំហាក់បានស្រួលអារម្មណ៍ច្រើន បន្ទាប់ពីបាននោះបន្តិច គាត់ក៏ព្រមបញ្ចុះថ្លៃឈ្នួលផ្ទះឲ្យ តែដារិទ្ធបានស្នើបន្ត គួរតែចុះឲ្យខ្ញុំបន្តិចទៀតទៅ ហើយគេក៏ប្រាប់ពីតម្លៃជាក់លាក់មួយ ម្ចាស់ផ្ទះក៏ព្រមតាមដោយមិនប្រកែក ។ មុននឹងចាកចេញទៅ គាត់បានសួរបន្ថែមថា តើមានអ្វីក្នុងផ្ទះត្រូវជួលជុលខ្លះទេ ?
ក្នុងករណីខាងលើ បើដារិទ្ធ ប្រើតាមវិធីដូចដែលអ្នកដទៃខ្លះធ្វើ គេប្រាកដជាមិនអាចឈានដល់ការស្រុះស្រួលបែបនេះឡើយ ។
ការបន្ទន់ចិត្ត វាអាស្រ័យលើការបង្ហាញភាពជាមិត្ត ការយល់ចិត្ត ព្រមទាំងការសរសើរនោះឯង ។

ស្គាល់ពីចិត្តរបស់យើង យល់ដល់ចិត្តរបស់គេ  ជាវិធីដ៏ងាយបំផុត ដើម្បីប្រព្រឹត្តអំពើល្អ ។
ជាញឹកញាប់ណាស់យើងម្នាក់ៗតែងបានទទួលការលួងលោមពីអ្នកដទៃ ចំណែកអ្នកវិញ ក៏ត្រូវតែរៀនលួងលោមអ្នកដទៃដូចគ្នាដែរ។ការលួងលោមដល់អ្នកដទៃ គឺជាតួនាទីដែលយើងប្រព្រឹត្តឲ្យបានល្អបំផុត ។ ជាដំបូងៗ ដើម្បីលួងលោមអ្នកដទៃ អ្នកត្រូវមានសមានចិត្តដ៏ពិតប្រាកដទៅលើគេ ព្រោះសមានចិត្ត ជាមូលដ្ឋានសំខាន់សម្រាប់វេញធ្លុង មនោសញ្ចេតនារបស់យើង ឲ្យស៊ីគ្នាជាមួយមនោសញ្ចេតនារបស់គេ ។
ការយល់ចិត្តអ្នកណាម្នាក់ គឺការមានអារម្មណ៍ដូចគ្នា ។ ហេតុនេះបើអ្នកចង់លួងលោមអ្នកណា អ្នកត្រូវស្វែងយល់ឲ្យបានស៊ីជម្រៅពិតប្រាកដអំពីការគិតនិងអារម្មណ៍របស់គេ ស្វែងយល់ពីបញ្ហា និងការលំបាកដែលគេកំពុងមាននៅពេលនេះ ។ បន្ទាប់ពីនោះ យើងយកអ្វីដែលខ្លួនបានដឹងមកពិចារណាជួយរកច្រកចេញ ឬរកវិធីដោះស្រាយឲ្យបានល្អសមរម្យ ។
គោលដៅសំខាន់នៃការលួងលោមគឺ បង្ហាញផ្លូវដ៏ភ្លឺស្វាងខាងប្រាជ្ញាស្មារតី ឲ្យអ្នកនោះវៀរចាកផុតពីក្តីទុក្ខ ។
ហេតុនេះ បើអ្នកចង់លួងលោមអ្នកណាម្នាក់ អ្នកត្រូវប្រកាន់យកគោលការណ៍នេះឲ្យបានខ្ជាប់ខ្ជួន រកវិធីនិយាយយ៉ាងណាឲ្យគេគិតឃើញ ហើយបានស្រឡះចិត្ត ។
មនុស្សម្នាក់ៗ ពេលដែលមានវិបត្តិ ឬមានការប៉ះទង្គិចផ្លូវចិត្ត គេតែងមានអារម្មណ៍កណ្តោចកណ្តែង បាក់ទឹកចិត្ត អស់សង្ឃឹម ស្មុគស្មាញ ទ័លច្រក សុញគំនិត គិតអ្វីៗឃើញតែខាងផ្លូវអាក្រក់ទាំងអស់ ។ ហេតុនេះ អ្នកត្រូវឆាប់រកវិធីជួយរំសាយទុក្ខ ជួយវែកផ្លូវ ដើម្បីឲ្យគេឆាប់បានរំដោះខ្លួន ផុតពីទុក្ខសោកចង្រៃ ហើយងាកមកមើលអ្វីៗក្នុងផ្លូវល្អវិញ ។
យើងខ្ញុំសូមបង្ហាញជូននូវវិធីមួយចំនួនដូចខាងក្រោម

ជ្រើសរើសចង្វាក់ពេលវេលាឲ្យបានសមរម្យ 
ចង្វាក់ពេលវេលាជារឿងសំខាន់ បើចង្វាក់មិនត្រូវ អ្វីដែលអ្នកធ្វើក៏មិនសូវមានប្រសិទ្ធដែរ។ ឧទាហរណ៍ ដូចជា ពេលដឹងថា គេមានទុក្ខដោយបាត់បង់ញាតិមិត្ត អ្នកត្រូវទៅបង្ហាញមុខឲ្យទាន់ក្នុងពេលក្តៅៗ ព្រោះវាជាការបង្ហាញពីការជួយឈឺឆ្អាល និងការគិតបារម្ភចំពោះគេ ។ ធ្វើដូចនេះ ជាការជួយកាត់បន្ថយភាពកណ្តោចកណ្តែងរបស់គេបានភ្លាមៗ និងជួយឲ្យគេឆាប់មានភាពកក់ក្តៅ ឆាប់បានធូរស្រាលក្នុងអារម្មណ៍ទ

Comments

Popular posts from this blog

ញាក់សាច់! បែកធ្លាយវីដេអូសិចរបស់ បវរកញ្ញាវៀតណាម ល្បីពេញបណ្ដាញសង្គម(មានវីដេអូ)

រោគសញ្ញាទាំង៤យ៉ាងបញ្ជាក់ថាអ្នកនឹងប្រឈមនឹងជម្ងឺមហារីកដៃស្បូន

WOW! Marcelito Pomoy shocks