WOW! Marcelito Pomoy shocks

Image
WOW! Marcelito Pomoy shocks the judges by performing BOTH parts of "Beauty And The Beast." If Marcelito didn't win in this competition, I'm so disappointed. He has a unique Talent and No one can Beat him. What a shame AGT. No matter what the outcome of this AGT.. we are all happy you got to share the world your talent.. the voice that captivates most of the world.. fck AGT.. i know a lot of doors is open for you Marcelito after this.. stay as you are always and nothing more to say but "THANK YOU" its been so much pleasure seeing and hearing your perform.

សិក្សាប្រ​វត្តិ​របស់អ្នក​និ​ពន្ធ​ឈ្មោះ រីម​ គី​ន

លោក​ រីម គីន បានកើត​នៅ​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​១៩១១ ​ ក្នុង​សង្កាត់​ទី៥ នៃ​ក្រុង​ភ្នំពេញ។
បិតារបស់លោក​មាន​តួនាទី​ចុង​ក្រោយ​មុន​ចូល​និវត្តន៍​ជា ចៅហ្វាយ​ខែត្រ​កំពង់​ស្ពឺ នាម​ គីម, មាតា​នាម រសា។ នៅ​ជា​កុមារ មាន​ឈ្មោះ​ហៅក្រៅ​ថា «ពន្លក» លោក​បាន​រៀបអាពាហ៏ពិពាហ៏ជាមួយ​កូន​ស្រីរបស់​លោក​ចៅ​ក្រម​ស្រីនាម​ នាង​សិន ហៅ «ស៊ីមន»​ នៅ​ថ្ងៃ​​ទី​១៦ ខែមករា ឆ្នាំ​១៩៣៥។

ប្រវត្តនៃការសិក្សា
កុមារ​ពន្លក បាន​រៀន​សូត្រ​ដំបូង​នៅ វត្តស្វាយដង្គុំក្នុង​សំណាក់​លោក​គ្រូ សាំ​ងជាមា។
លោក​បាន​រៀន​អាន​សត្រា​ច្បាប់​និង​សត្រា​រឿង​ជា​ច្រើន។ ក្នុង​ជីវភាព​នៅ​វត្ត កុមារ​ពន្លក​បាន​ក្រេប​រសជាតិ​ពុទ្ធសាសនា និង​ស្គាល់​ជីវភាព​នៅ​វត្ត​បាន​ច្បាស់​លាស់។ ដល់​អាយុ​១០ឆ្នាំ បាន​ទៅ​ចុះ​ឈ្មោះ​រៀន​នៅ​សាលា​ដែល​បារាំង​បាន​បង្កើត។ កុមារ​ពន្លក​បាន​ផ្លាស់​ឈ្មោះ​ថា កាំង បាន​ចូលរៀន​ថ្នាក់​កុមារដ្ឋាន​នៅ​សាលាឌូដាដីឡាគ្រេ ។ តែ​ដល់​ក្រោយ​មក​ដោយ​មេឃុំ​សរសេរ​ឈ្មោះ​ខុស គិមកាំង ប្រែ​ក្លាយ​ទៅ​ជា រីម គីន វិញ។ រីម គីន បាន​រៀន​ចប់​នៅ​សាលាឌូដាដីឡាគ្រេ ហើយ​ប្រលង​ចូល​រៀន​នៅ​ អនុវិទ្យល័យស៊ីសុវត្ថិ​នៅ​ឆ្នាំ​១៩២៩។
ប្រវត្តអ្នកនិពន្ទ

ដោយ​បាន​រៀន​មើល រៀន​ស្ដាប់ រៀន​សង្កេត រៀន​ពិចារណា រៀន​ជ្រើសរើស រៀន​សរសេរ​ផង លោក​ រីម គីន បាន​បណ្ដុះ​ចំណេះ​លោក​ជាមួយ​សៀវភៅ​បរទេស ជា​ពិសេស​សៀវភៅ​បារាំង។ លោក​មាន​និស្ស័យ​ក្នុង​សំណេរ​តាំង​ពី​អាយុ​ជិត​១៨ឆ្នាំ គឺ​ពេល​ចូលរៀន​ក្នុង​អនុវិទ្យាល័យ​ស៊ីសុវត្ថ ក្នុង​ឆ្នាំ ១៩២៩-១៩៣០។ អនុវិទ្យាល័យ​ស៊ីសុវត្ថិ ជា«អនុវិទ្យាល័យ​ឥណ្ឌូចិន» ហើយ​សម្បូណ៌​សិស្ស​យួន​មិន​ចាញ់​សិស្ស​ខ្មែរ​ទេ។ ពិត​មែន​តែ​ពេល​នោះ​ប្រទេស​យួន​ឋិត​ក្នុង​នឹម​អាណានិគម​បារាំងក៏ដោយ ក៏​ប្រទេស​គេ​មាន​អ្នក​និពន្ធ​ច្រើន ហើយ​សៀវភៅ​បោះពុម្ព​ផ្សាយ​ទៀត​ក៏​មាន​មិន​តិច​ដែរ។ នៅ​តាម​ផ្លូវ​ប្រជុំជន​ក្នុង​រាជធានី សៀវភៅ​ចិន​យួន​មាន​លក់​ពាស​ពេញ។ ដោយ​ពុំ​អាច​ទ្រាំ​ខ្មាស់​ជាតិ​គេ​តទៅ​ទៀត​បាន យុវសិស្ស​រីម គីន ក៏​ហាត់​សរសេរ​បន្តិច​ម្ដងៗ ពី​ទេសភាព​ខ្លះ ពី​មនោសញ្ចេតនា​ខ្លះ ជា​ពាក្យ​កាព្យ ហើយ​តែង​យក​មក​អាន​ធ្វើ​បទ​នៅ​ពេល​ចេញ​លេខ​ឬ​នៅ​ពេល​យប់។ ជំនក់​ចិត្ត​ក្នុង​សំណេរ​បណ្ដាល​ឲ្យ​ការ​សិក្សា​ទូទៅ​ថយ​ល្បឿន។ មិត្តភក្តិ​លោក​តែង​ចំអកឡកឡឺយ​ដាក់​លោក​ហើយ​ឲ្យ​ងារ​ជា «ប៉ូអែត»។ លោក​មាន​គំនិត​ចង់​ប្រែ​រឿង​របស់ «ម៉ូលីយែរ»។ ទោះ​បី​គេ​ចំអក​យ៉ាង​ណា​ក៏​ដោយ ក៏លោក​ពុំ​ខឹង​នឹង​គេ​ដែរ។ ផ្ទុយ​ទៅ​វិញ​ចិត្ត​ជំនក់​ក្នុង​សំណេរ​បាន​ដុត​រោល​លោក​យ៉ាង​ខ្លាំង។ លោក​ល្បង​យក​«រឿងចៅក្តាំងបាយ» មក​រចនា​សរសេរ​ជា​ថ្មី​នៅ​ពេល​ដែល​លោក​រៀន​នៅ​ឆ្នាំ​ទី៣។ រួច​លោក​យក​ស្នាដៃ​នេះ​ទៅ​បង្ហាញ​សាស្ត្រាចារ្យ​ខាង​ខ្មែរ​របស់​លោក ព្រម​ទាំង​ទទួល​សេចក្ដី​សរសើរ​ដ៏រំភើប​ទៀត​ផង។

មុន​ពេល​ចេញ​ធ្វើ​ការ​ជា​ក្រុម​ប្រឹក្សា សុខភាព​បាន​តម្រូវ​ឲ្យ​លោក​ចូល​ព្យាបាល​ក្នុង​មន្ទីរពេទ្យ។ ពេល​នោះ​លោក​ចាប់​ផ្ដើម​សរសេរ «រឿងសេនាកំសត់» បាន​មួយ​ផ្នែក លុះ​ដល់​ឆ្នាំ​១៩៥១ ទើប​សរសេរ​បញ្ចប់​ដោយ​មាន​ការ​កែ​ប្រែ​ឆ្ងាយ​ពី​គំនិត​ដើម។ នៅ​បាត់​ដំបង​លោក «បាន​នឹក​ចង់​បង្កើត-ឡាវ៉ា-ឬ-មនុស្ស​កំណាញ់​របៀប​ខ្មែរ» ហើយ​ក៏​បាន​សម្រេច។ នៅ​ភ្នំពេញ​ក្រោយ​ពី «រឿងខ្ញុំ» មក លោក​បាន​សរសេរ​រឿង «ឱ្យស្គាល់…» ជា​ពាក្យ​កាព្យ​ទៀត។
ស្នាដៃ
នា​ឆ្នាំ​សិក្សា ១៩៣៣-១៩៣៤ សិស្ស​សាលា​ចេះ​រៀប​ចំ​លេង​ល្ខោន​ជា​លើក​ដំបូង​បំផុត ដើម្បី​ទុក​ជា​អនុស្សាវរីយ៍​មុន​ពេល​លាចាក​អនុវិទ្យាល័យ។ លោក​ក៏​បាន​សរសេរ «រឿងកូនអ្នកកាប់ឱស» ជា​ពាក្យ​កាព្យ​ដើម្បី​យក​ទៅ​ស្ដែង។
ក្រោយ​ពី​ពិភាក្សា​ជាមួយ​មិត្ត​ភក្តិ​ខ្លះៗ​មក និង​ដោយ​យល់​អត្ថប្រយោជន៍​របស់​ភាសា​សំរាយ លោក​ក៏​បាន​សរសេរ​រឿង​ខ្លីៗ ដែល​ក្រោយ​មក​បាន​ជួប​មហាជន​តាម​រយៈ​សម្លេង «វិទ្យុកម្ពុជា» និង​តាម​ទស្សនាវដ្ដី «រាត្រីថ្ងៃសៅរ៏»។
នៅ​គ.ស. ១៩៣៧ លោក​បាន​សរសេរ​រឿង​ល្ខោន​មួយ​ឈ្មោះ «មនុស្សទាំង៤» ដើម្បី​ឆ្លើយ​តប​នឹង​សេចក្ដី​ត្រូវ​ការ​របស់ «សមាគម​សិស្ស​ចាស់​និង​មិត្ត​នៃ​អនុវិទ្យាល័យ​និង​វិទ្យាល័យ​ស៊ីវុត្ថិ» សម្រាប់​យក​ទៅ​លេង​ល្ខោន។
នៅ​គ.ស. ១៩៣៨ លោក​បាន​ចាប់​សរសេរ «រឿងសុផាត»។ តាម​សេចក្ដី​ស្នើសុំ​របស់​អ្នក​និពន្ធ, គណៈរដ្ឋមន្ត្រី​បាន​អនុញ្ញាត​ឲ្យ​បោះពុម្ព។ ដោយ​ខ្វះ​ប្រាក់ ក្នុង​ឋានៈ​លោក​ជា​សមាជិក​ម្នាក់​នៃ «សមាគម​សិស្ស​ចាស់​និង​មិត្ត​នៃ​អនុវិទ្យាល័យ​និង​វិទ្យាល័យ​ស៊ីវុត្ថិ», លោក​បាន​ខ្ចី​ប្រាក់​ពី​ហិប​សមាគម​ចំនួន ៣០០រៀល ដើម្បី​យក​ទៅ​បោះពុម្ព​រឿង​សូផាត។ ខែ​មករា ឆ្នាំ​១៩៤២ បាន​នាំ​រឿង​សូផាត​ពី​រោង​ពុម្ព «មាន់សាន់» នៅ ច្រើឡឺង (ប្រទេស​វៀតណាម​ខាង​ត្បូង) ចំនួន ២.០០០ក្បាល មក​ដល់​ប្រទេស​កម្ពុជា។ ប្រលោម​លោក​ទី១​របស់ខ្មែរ​បាន​អង្រួន​ស្មារតី​អ្នក​អាន​ពេញ​ទាំង​ផ្ទៃ​ ប្រទេស​និង​ក្រៅ​ប្រទេស។ សេចក្ដី​សរសើរ​មក​ពី​គ្រប់​ទិសទី បាន​ធ្វើ​ដំណើរ​ជោគជ័យ​ដ៏ត្រចះត្រចង់​មក​ស្រោប​ដួង​ព្រលឹង​អ្នក​និពន្ធ រីម គីន។ សៀវភៅ​ចំនួន​ពីរ​ពាន់​ក្បាល​បាន​ត្រូវ​មហាជន​ស្រូប​អស់​ពី​បណ្ណាគារ តែ​ក្នុង​រយៈ​៦ខែ​ប៉ុណ្ណោះ។ អ្នក​និពន្ធរីម គីន បាន​យក​ប្រាក់​ទៅ​សង​សមាគម​វិញ ហើយ​ចំណេញ​បាន​កង់​មួយ។ ពេល​នោះ​រាជការ​បាន​ប្រគល់​គ្រឿង​ឥស្សរយស​មុនីសារភណ្ឌ​ដល់​អ្នក​និពន្ធ។ ត​មក​ទៀត​លោក​បាន​និពន្ធ «រឿងនាងសមាភាវី» ក្នុង​ឆ្នាំ​១៩៤៣។ ក្រៅ​ពី​នេះ​លោក​បាន​ប្រែ​រឿង​មួយ​​ឈ្មោះ «អ្នកទ្រកូលខ្ពស់ម្នាក់ជាអ្នកក្រ»។ ក្នុង​ឆ្នាំ ១៩៤៤-១៩៤៥ លោក​បាន​តែង​រឿង​ល្ខោន​មួយ​តាម​លំនាំ​លោក «ម្ងុលីយែរ» គឺ «រឿងអ្នកកុដុម្ពីកិតិយស» ដែល​សិស្ស​សាលា​គរុវិជ្ជា​បាន​យក​ទៅ​ស្ដែង​ក្នុង​ឱកាស​បុណ្យ​កថិនម្ដង និង​ក្នុង​រាត្រី​សមោសរ​ម្ដង។ រឿង​ល្ខោន​ឯទៀត​ដែល​លោក​និពន្ធ​គឺ៖ «ថ្លាងធ្លុះធ្លាយ, ក្បាលទំពែកទេ, កម្លោះអាយុ៥០ឆ្នាំ»។ ក្នុង​ឆ្នាំ​១៩៤៦ នៅ​ឱកាស​បោះ​ឆ្នោត​តំណាង​រាស្ត្រ ដើម្បី​រដ្ឋសភាព​ទី១ លោក​បាន​សរសេរ​រឿង​មួយ​ទៀត​យក​ទៅ​ស្ដែង​ក្នុង​ការ​ឃោសនា​គណបក្ស​ ប្រជាធិបតេយ្យ គឺ «រឿងគុន វុឌ្ឍី»។ រឿង​មួយ​ទៀត​គឺ «រឿងវិស្សកាល» បាន​សរសេរ​និង​ស្ដែង​ឡើង​នៅ​ក្នុង​រាត្រីសមោសរ​ជួយ​សង្គហនិស្សិត​ខ្មែរ។
ក្នុង​ឆ្នាំ​១៩៤៧ «រឿងចិត្តចងចាំ» បាន​ត្រូវ​សរសេរ​និង​យក​ទី​ស្ដែង​ក្នុង​រាត្រី​សមោសរ​មួយ ហើយ​បាន​យក​ទៅ​ប្រលង​ជាប់​លេខ​មួយ។ «រឿងប្លង់តុងងោក» របស់​លោក ញឹក នូ ជាប់​លេខ​២។ រឿង​វិស្សមកាល​របស់​លោក ជាប់​លេខ៣។ ក្នុង​ឆ្នាំ​១៩៤៨ លោក​បាន​សរសេរ​រឿង​ល្ខោន​មួយ​ទៀត​មាន​ចំណង​ជើង​ថា «លួយស្រលាញ់លួចកើតទុក្ខ» បាន​ត្រូវ​សិស្ស​សាលា​គរុវិជ្ជា​យក​ទៅ​សម្ដែង​ម្ដង​ហើយ នៅ​ឆ្នាំ​១៩៥៦​សមាគម​អ្នក​និពន្ធ​ខ្មែរ​បាន​យក​ទៅ​សម្ដែង​នៅ​ក្បាល​ថ្នល់ នៅ​តា​ខ្មៅ និង​នៅ​ភ្នំពេញ។
ស្នាដៃរបស់លោកមានជាច្រើនដូចជា
១.រឿងសូផាត (បោះពុម្ពនៅឆ្នាំ ១៩៣៨)
២.រឿង ចិត្តចងចាំ (បោះពុម្ពនៅឆ្នាំ ១៩៤៨)
៣.រឿង ស្ត្រីកំព្រា (បោះពុម្ពនៅឆ្នាំ ១៩៥១)
៤.រឿង មើលព្រះចន្ទ (បោះពុម្ពនៅឆ្នាំ ១៩៥២)
៥.រឿង នាងសមាភាវី (បោះពុម្ពនៅឆ្នាំ ១៩៥២)
៦.រឿង ពលវង្សា (បោះពុម្ពនៅឆ្នាំ ១៩៥៣)
៧.រឿង ក្លាហាន (បោះពុម្ព​នៅ​ឆ្នាំ ១៩៥៣)
៨.រឿង នាង រតន​នារី (ពាក្យកាព្យឆ្នាំ ១៩៣៨)
៩. រឿង ឈាមរកឈាម (ពាក្យកាព្យឆ្នាំ ១៩៣៨)

១០.រឿង រៀនមិនពន្យល់ (ពាក្យកាព្យឆ្នាំ ១៩៣៨
ក្នុង​ឆ្នាំ​១៩៤៩ លោក​បាន​សរសេរ​រួច​ស្រេច​នូវ «រឿងក្លាហាន» បោះ​ពុម្ព​ផ្សាយ​នៅ​ឆ្នាំ​១៩៥៣។ «ស្រ្តីកំព្រា» បោះ​ពុម្ព​ផ្សាយ​ក្នុង​ឆ្នាំ​១៩៥១។ ក្នុង​ឆ្នាំ​១៩៥០​ទៀត «ទឹងមមីង» បាន​សរសេរ​ហើយ រួច​បោះពុម្ព​ផ្សាយ​ក្នុង​ឆ្នាំ ១៩៥៣ «រឿងរាជកុមារ» ក៏​បាន​សរសេរ​ដែរ តែ​ឥត​បាន​បោះពុម្ព។
ឆ្នាំ​១៩៥១ បាន​កន្លង​ទៅ​លោក​បាន​និពន្ធ «រឿងនាងរតននារី» ឆ្នាំ​១៩៥២ រឿង​មើល​ព្រះ​ចន្ទ, រឿង​សមាភាវី និង រឿង​ពលហង្ស។ ឆ្នាំ​១៩៥៣ ក៏​ពុំ​អាច​បំភ្លេច «រឿងឈាមរកឈាម» និង​ «រឿងសេនាកំសត់» ដែរ។ ក្រៅ​ពីនេះ​លោក​បាន​សរសេរ​រឿង​ជា​ច្រើន​ទៀត​ដែល​បាត់​បង់​ទៅ។ ផ្នែក​រឿង​ប្រែ លោក​បាន​បក​ប្រែ «រឿងឡឺស៊ិត» ​ និង «គ្មានគ្រួសារ» ​ របស់​លោក គរណី​ និង ហិចទ័រម៉ាឡូ​។ លោក​បាន​ប្រែ​រឿង «សមាភាវី» ជា​បារាំង​ដែល «បារេ» សន្យា​ថា​យក​ទៅ​បោះពុម្ព​នៅ​ប្រទេស តែ​រហូត​មក​ដល់​សព្វ​ថ្ងៃ​រឿង​នេះ​មិន​ទាន់​បាន​បោះ​ផ្សាយ​នៅ​ឡើយ​ទេ។

ហើយលោកបាន​ទទួល​​អនិច្ចកម្ម​នៅ​ថ្ងៃ​២៨ មករា ឆ្នាំ​១៩៥៩​ (ដកស្រង់​ ពី​សៀវភៅអ្នកនិពន្ធខ្មែរដែលមានឈ្មោះល្បី ​របស់​លោក លី ធាមតេង ដាក់ ថ្ងៃ​ទី២៧ និង ក្នុង​សៀវភៅអក្សរសិល្ប៍ខ្មែរ សតវត្សទី២០ ​របស់​លោក ឃីង ហុងឌី ដាក់​ ថ្ងៃ​ទី២៨)

Comments

Popular posts from this blog

ញាក់សាច់! បែកធ្លាយវីដេអូសិចរបស់ បវរកញ្ញាវៀតណាម ល្បីពេញបណ្ដាញសង្គម(មានវីដេអូ)

រោគសញ្ញាទាំង៤យ៉ាងបញ្ជាក់ថាអ្នកនឹងប្រឈមនឹងជម្ងឺមហារីកដៃស្បូន

WOW! Marcelito Pomoy shocks