សំណួរត្រៀមប្រលងថ្នាក់បរិញ្ញាប័ត្របញ្ចប់និងបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ (សាវនកម្ម)
1.ដូចម្តេចដែលហៅថាប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង (Internal Control System) ?
- ប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង(ICS) គឺជាសំណុំនៃមនុស្សបីក្រុមរួមមាន ក្រុមប្រឹក្សាភិបាល (BOD) អ្នកគ្រប់គ្រង (Management) និងបុគ្គលិក (Staffs) ដែលដើរតាមគោលនយោបាយ និងនីតិវិធីគ្រប់គ្រងផ្ទៃក្នុង (Internal Control Policies &Procedure) ដែល BOD បានអនុម័តរួចហើយ ដើម្បីសំរេចបាននូវ គោលដៅទាំងបី (3 Objectives )
រួមមាន :
- Financial Statement Reliability
- 4Es in Operation
- Compliance with law and regulation
2.ប្រព័ន្ធគណនេយ្យ (Accounting System) គឺជាសំណុំនៃមនុស្សបីក្រុមរួមមាន ក្រុមប្រឹក្សាភិបាល (BOD) អ្នកគ្រប់គ្រង(Management) និងបុគ្គលិក (Staffs) ដែលធ្វើសកម្មភាពតាម គោលនយោបាយ និងនីតិវិធីគណនេយ្យ(Accounting Policies & Procedure) ក្នុងគោលបំណងមួយសម្រេចអោយបាននូវ របាយការណ៍ហិរញ្ញវត្ថុដែលជាគួរជាទីទុកចិត្ត (Financial Statement Reliability )ដល់អ្នកប្រើបា្រស់ ឬ សាធារណជន (Users/Readers/Public)។
3.Internal Audit គឺជាមុខវិជ្ជាមួយបែបដែលសិក្សាលម្អិតអំពីរបៀបតាមដាន ឆែកឆេរ ប្រមូលភស្តុតាង រួចវាយតម្លៃថា តើអ្នកគ្រប់គ្រងមានបានអនុវត្តតាមគោលនយោបាយ និងនីតិវិធីគ្រប់គ្រងផ្ទៃក្នុង (Internal Control Policies & Procedure ) ដើម្បីសម្រេចបាននូវ គោលដៅទាំងបី (3 Objective) រួចធ្វើរបាយការណ៍ជួនដល់អ្នកប្រើបា្រស់ខាងក្នុង Internal Users រឺទេ ?
4.External Audit គឺជាមួយបែបដែលសិក្សាលម្អិតអំពីរបៀបតាមដាន ឆែកឆេរ ប្រមូលភស្តុតាង រួចវាយតម្លៃថា តើអ្នកគ្រប់គ្រងមានបានអនុវត្តន៍ និងនីតិវិធីគណនេយ្យ (Accounting Control Policies & Procedure ) ដើម្បីសម្រេចបានរបាយការណ៍ហិរញ្ញវត្ថុដែលគួរជាទីទុកចិត្ត (Financial Statement Reliability ) រួចចេញ External Audit Report ដែលមានលក្ខណះ 4 យ៉ាង គឺ:
-
Unqualified Opinion
-
Qualified Opinion
-
Disclaimer Opinion
-
Adverse Opinion ជូនដល់អ្នកប្រើបា្រស់ខាងក្រៅ External Users ដើម្បីធ្វើការសម្រេចចិត្តខាងផ្នែកសេដ្ឋកិច្ច ។់
5.
សាវនករផ្ទៃក្នុង Internal Audit មានតួនាទីធ្វើសវនកម្មផ្ទៃក្នុង ឬធ្វើសវនកម្មប្រតិបត្តការ/គ្រប់គ្រង (Operation/Management Audit) និងសវនកម្មច្បាប់ ឬលិខិតបទដ្ឋាននានា (Compliance Audit) ប៉ុន្តែពេលខ្លះក៏ធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុដែរ ។
Comments
Post a Comment