អ្វីទៅជាមហារីកស្បួន ?
ជម្ងឺមហារីកស្បូនជាជម្ងឺដ៏កាចសាហាវ បំផុតវាតែងកើតឡើងចំពោះ ស្ដ្រីដែលធ្លាប់ឆ្លងកាត់ការរួមភេទ ជាពិសេសស្ដ្រីវ័យចំណាស់ បើយើងមិនបានព្យាបាយអោយទាន់ពេលនោះទេ វានឹងបង្ករផលប៉ះពាល់ដល់អាយុជីវិតបាន។ជំងឺមហារីក ស្បូនមានច្រើនប្រភេទតែមានតែមួយប្រភេទទេដែលតែងកើតមានចំពោះស្រ្ដី គឺមហារីកស្រទាប់ខាងក្នុងនៃស្បូន។
តើវាមានរោគសញ្ញាអ្វីខ្លះ?
រោគសញ្ញាដែលជួបប្រទះញឹកញាប់បំផុតគឺការធ្លាក់ឈាមមិនប្រក្រតីតាមស្បូន វាបូករួមមានការធ្លាក់ឈាមពេល អស់រដូវ ការធ្លាក់ឈាមក្នុងចន្លោះពេលមករដូវ ឈាម រដូវធ្លាក់មិនទៀងទាត់ ញឹកញាប់មានរយៈពេល យូរ រឺ ច្រើនជាងធម្មតា។ រោគសញ្ញាមួយ ចំនួនទៀត រួមមាន ការឈឺរយៈពេលយូរនៅម្ដុំ ក្រោមពោះ ការឈឺរមួល នៅល្អាងត្រគាក ឈឺចុកចាប់ញឹកញាប់ រឺ មានការពិបាកនៅពេលបទជើងតូច ធ្លាក់សតាមទ្វារមាសក្រោយ ពេលអស់រដូវ រឺមានការឈឺចាប់ នៅពេលរួមភេទ។
តើស្ដ្រីដែលមានការ ឈឺចាប់ពេលមករដូវ រឺធ្លាក់រដូវច្រើនខុសធម្មតាមាន ឱកាស កើតជំងឺមហារីកច្រើនមែនឬ?
វាអាស្រ័យទៅលើមូលហេតុដែលបណ្ដាលអោយមានការឈឺចាប់ខ្លាំងពេលធ្លាក់រដូវ រឺការធ្លាក់រដូវ ច្រើនខុសធម្មតានោះ។ ស្ដ្រីដែលមានការឈឺចាប់ខ្លាំង រឺធ្លាក់រដូវច្រើនខុសធម្មតា គួរព្រឹក្សាជាមួយ គ្រូពេទ្យប្រចាំគ្រួសារ រឺគ្រូពេទ្យជំនាញខាងរោគស្ដ្រីដើម្បីកំណត់ រកមូលហេតុនៃរោគសញ្ញាទាំងនេះ។ រោគសញ្ញាដែលមានដុំពកច្រើននៅក្នុង កន្សោមពង និង ការហើមស្រទាប់ក្នុង នៃស្បូន គឺជាស្ថានភាព ដែលបង្កគ្រោះថ្នាក់ខ្ពស់ក្នុងការអភិវឌ្ឍន៍ ទៅជា មហារីកស្បូន។
តើយើងមាន វិធានការ ទប់ស្កាត់ឬទេ? ឧទាហរណ៍ៈ ការតមអាហារ ឬ វិធីសាស្ដ្រព្យាបាល?
ជំងឺមហារីកស្បូនដែលជួបប្រទះញឹកញាប់ជាងគេ គឺការទទួលរងនូវអ័រម៉ូន estrogen ច្រើនហួសកម្រិត និងមានរយៈពេលយូរ។ គេឃើញការប្រឈមមុននឹងការប្រើប្រាស់ អ័រម៉ូន estrogen រយៈពេលយូរ នៅក្នុង ជំងឺធាត់ពេកការមានជំងឺទឹកនោមផ្អែ្អម ភាពមិនអាចមានកូន ស្ដ្រីដែលមានកូន ស្ដ្រីដែលមាន រដូវលើកទីមួយមុនអាយុ ១២ឆ្នាំ ឬអស់រដូវក្រោយអាយុ ៥៥ ឆ្នាំ ធ្លាប់បានញាំ ថ្នាំ estrogen តែឯង (ដោយពុំបានញ៉ាំ progresterone ជាមួយ) ធ្លាប់ទទួលការព្យាបាលបញ្ហា អ័រម៉ូន ឬ ញាំថ្នាំពន្យា កំណើត ធ្លាប់ញ៉ាំថ្នាំព្យាបាលជំងឺមហារីកសុដន់ ឬ ក្នុងគ្រួសារ ដែលមានប្រវត្ដិជំងឺមហារីកស្បូន ឬ មហារីកពោះវៀនធំ។
ស្ថានភាពទាក់ទងនឹងរោគស្ដ្រីដូចជា ការហើមស្រទាប់ ក្នុងនៃស្បូន ការដុះ Polyp នៅស្រទាប់ក្នុងនៃស្បូន ឬដុំពកច្រើននៅក្នុងកន្សោមពង ក៏ជារោគសញ្ញា គ្រោះថ្នាក់នៃមហារីកស្រទាប់ក្នុងនៃស្បូនដែរ។
វិធីទប់ស្កាត់រួមមានការផ្លាស់ប្ដូរទំលាប់រស់នៅ និងការបរិភោគ ប្រចាំថ្ងៃ។ ការទទួលទានអាហារដែលមានជាតិខ្លាញ់ តិចដើម្បីរក្សាទម្ងន់អោយបានសមល្មម គឺជា វិធីទាប់ស្កាត់មួយ។ ការហាត់ប្រាណ បង្កើនចលនារាងកាយ និងជៀសវាងការជក់បារី ឬហិតផ្សែងបារីក៏ មានសារៈសំខាន់ផងដែរ។មានការសិក្សាមួយចំនួនតូចក៏បានបង្ហាញថា ការទទួលទានកាហ្វេ ឬ តែបៃតងអោយបាន សមស្រប អាចនឹងការពារប្រឆាំងទប់ស្កាត់ជាមួយនឹងការកើនឡើងនៃជំងឺមហារីកស្បូន ប៉ុន្ដែការសិក្សាបន្ថែមក៏ មានការចាំបាច់ដើម្បីបញ្ជាក់អះអាងការឃើញទាំងនេះ។
តើអាត្រាព្យាបាលអោយជាមានកំរិតប៉ុណ្ណា?
ជំងឺមហារីកស្រទាប់ក្នុងនៃស្បូនជាទូទៅត្រូវបានវិនិច្ឆ័យឃើញនៅតំណាក់កាល ដំបូង។ អាត្រារស់រាន មានជីវិតបាន ៥ ឆ្នាំ សំរាប់អ្នកមានជំងឺមហារីក ស្រទាប់ក្នុងនៃស្បូន ដែលមិនទាន់រីករាលដាលគឺ៩៥%។ បើជំងឺមហារីកនោះបានរីករាលដាលដល់សរីរាង្គ កាយផ្សេងទៀតដែលនៅឆ្ងាយ អាត្រាដែលរស់រាន មានជីវិតបាន ៥ ឆ្នាំនោះនឹងធ្លាក់ត្រឹម ២៣% ។
តើយើងគួរយល់ដឹងអ្វីខ្លះទៀតអំពីមហារីកស្បូនដើម្បីរក្សាជីវិត?
ជាទូទៅជំងឺមហារីកស្រទាប់ ក្នុងនៃស្បូនត្រូវបានពិនិត្យវិនិច្ឆ័យឃើញនៅ តំណាក់កាល ដំបូងដោយ ការបញ្ចេញ រោគសញ្ញា នៃជំងឺនោះ។ ពេលដែលមានការវិនិច្ឆ័យរកឃើញនៅតំណាក់កាលដំបូង ជំងឺមហារីកស្រទាប់ក្នុងនៃស្បូនអាចអាចត្រូវព្យាបាលអោយជាសះស្បើយបាន។ ត្រូវស្វែងរកការ ព្យាបាលអោយទាន់ពេលមិនត្រូវចាំ ឲ្យមហារីកឈាន ដល់តំណាក់កាល ចុងក្រោយហើយទើប រកគ្រូពេទ្យ ព្យាបាលនោះទេ ៚
Comments
Post a Comment