WOW! Marcelito Pomoy shocks

Image
WOW! Marcelito Pomoy shocks the judges by performing BOTH parts of "Beauty And The Beast." If Marcelito didn't win in this competition, I'm so disappointed. He has a unique Talent and No one can Beat him. What a shame AGT. No matter what the outcome of this AGT.. we are all happy you got to share the world your talent.. the voice that captivates most of the world.. fck AGT.. i know a lot of doors is open for you Marcelito after this.. stay as you are always and nothing more to say but "THANK YOU" its been so much pleasure seeing and hearing your perform.

តើមហារីកថ្លើមគឺជាអ្វី? តោះងស្វែងយល់កត្តាដែលបង្ករអោយកើតមហារីកថ្លើម?


1- តើមហារីកថ្លើមគឺជាអ្វី?
មហារីកថ្លើមគឺ​វាកើតចេញពីថ្លើមនៃជម្ងឺមហារីកដែលអាច បណ្តាល ឲ្យស្លាប់ រួមបញ្ចូលពីរប្រភេទនៃមហារីកថ្លើមដំបូង និងមហារីកថ្លើមប្តូរ កន្លែងពីរមួយ ទៅមួយ។ ជម្ងឺមហារីកថ្លើមដំបូងគឺជាជម្ងឺមួយក្នុងចំណោមជម្ងឺដែលមាន សាច់ដុះជួបប្រទះច្រើនជាងគេ ។
អ្នកជម្ងឺមហារីកថ្លើមភាគច្រើនគឺមនុស្សដែលមានវ័យចំនាស់អាយុចន្លោះពី 50-60 ឆ្នាំ គឺជាអាយុដែលកើតមានខ្ពស់។ ស្ថានភាពជាទូទៅ អ្នកជម្ងឺមហារីកថ្លើមបុរសគឺមានពី7-10ដងនៃអ្នកជម្ងឺមហារីកថ្លើមស្ត្រី។

2- រោគសញ្ញានៃមហារីកថ្លើម
- ឈឺនៅលើពោះផ្នែកខាងស្តាំ ៖ តំបន់ថ្លើមអាចឈឺឥតឈប់រឺក៏ឈឺដាច់ៗ ពេលខ្លះមកពីសុខភាពប្រែប្រួលអាចនឹងកាន់តែឈឺចាប់ទ្វេដង
- ហេវហត់ ស្គមស្គាំង ក្តៅខ្លួនរកមូលហេតុមិនច្បាស់លាស់រឺក៏ហើម(មានទឹកដក់នៅកន្លែងណាមួតក្នុងខ្លួន)
- បាតុភូតដូចជាជម្ងឺខាន់លឿង ឆ្អល់ពោះ រមាស់ស្បែក
- ជួបប្រទះកើតឡើងបាតុភូតដូចជាច្រមុះចេញឈាម ក្រោមស្បែកចេញឈាម។
ការចាប់ផ្តើមជម្ងឺមហារីកថ្លើមវាលាក់បាំងបន្តិច ជាទូទៅដំណាក់កាលដំបូងមិនមានរោគសញ្ញាអ្វីឡើយ នៅពេលដែលកើតមានរោគសញ្ញាគឺឈានចូលដល់ដំណាក់កាលចុងក្រោយទៅហើយ ហើយពេលនោះបាត់បង់ឳកាសវះកាត់ ដូច្នេះការត្រួតពិនិត្យសុខភាពជាប្រចាំគឺមានសារះសំខាន់ខ្លាំងណាស់។

3- មូលហេតុអ្វីដែលកើតមានជម្ងឺមហារីកថ្លើម?
- ជម្ងឺរលាកថ្លើមរ៉ាំរ៉ៃ ៖ រលាកថ្លើមបណ្តាលមកពីវីរ៉ូស និងការកើតមានជម្ងឺមហារីកថ្លើមមានការទាក់ទងគ្នា មានទិន្នន័យបង្ហាញថាមានអត្រាលើសពី30%នៃអ្នកជម្ងឺមហារីកថ្លើមមានជម្ងឺរលាកថ្លើម ជួបប្រទះជាពិសេសរលាកថ្លើមប្រភេទB។
- ជម្ងឺថ្លើមបណ្តាលមកពីគ្រឿងស្រវឹង ៖ វេជ្ជបណ្ឌិតវេជ្ជសាស្រ្តត្រួតពិនិត្យជួបប្រទះឃើញថា ក្នុងចំនោមអ្នកជម្ងឺមហារីកថ្លើមពី50%ទៅ90% មានកំរិតនៃជម្ងឺថ្លើមបណ្តាលមកពីគ្រឿងស្រវឹងមិនដូចគ្នា ដូច្នេះអ្នកជម្ងឺថ្លើមបណ្តាលមកពីគ្រឿងស្រវឹងត្រូវប្រញាប់រួសរាន់ព្យាបាលព្រមទាំងធ្វើការកំនត់ពេលវេលាពិនិត្យឡើងវិញឲ្យបានច្បាស់លាស់ វានឹងអាចទប់ស្កាត់ការកើតមានជម្ងឺមហារីកថ្លើម។
- ការប្រើប្រាស់ទឹកមិនស្អាតរយះពេលយូរ។
- ការប្រើប្រាស់អាហារដុះផ្សិតរយះពេលយូរ។
- ការប្រើប្រាស់អាហារជាគ្រឿងប្រឡាក់ ចៀន និងអាំងរយះពេលយូរ។
ក្រៅពីនេះទៀត ជម្ងឺបណ្តាលមកពីប៉ារ៉ាស៊ីត(សំខាន់គឺសំដៅលើថ្លើមតេនញ៉ា) ប្រើប្រាស់សុរាកំរិតខ្លាំងក្នុងរយះពេលយូរ និងការកខ្វក់ពីបរិស្ថានជុំវិញក៏ជាមូលហេតុនៃការកើតមានជម្ងឺមហារីកថ្លើមដែរ។


4-មធ្យោបាយព្យាបាលរោគមហារីកថ្លើម
- ព្យាបាលដោយការវះកាត់៖អ្នកធម្មតាមុខងារថ្លើមការយកថ្លើមចេញមិនលើសពី70%;ជាកំរិតកណ្តាលអ្នកដែលមានជម្ងឺថ្លើមបណ្តាលមកពីគ្រឿងស្រវឹងមិនលើសពី 50% រឺក៏គ្រាន់តែធ្វើការកាត់ចេញថ្លើមមួយចំហៀងខាងឆ្វេង ចំពោះអ្នកដែលមានជម្ងឺថ្លើមបណ្តាលមកពីគ្រឿងស្រវឹងធ្ងន់ធ្ងរមិនអាចធ្វើការកាត់ចេញចំនែកនៃថ្លើមបានទេ។ ការកាត់ចេញនូវតំបន់ណាមួយនៃភាពប្រក្រតីរបស់ចំនែកថ្លើមឲ្យមានប្រសិទិ្ធភាពប្រសើរឡើង។
- ការព្យាបាលដោយវិទ្យុសកម្ម៖វិធីព្យាបាលដោយវិទ្យុសកម្ម គឺប្រើប្រាស់កាំរស្មីថាមពលខ្ពស់មកសំលាប់កោសិកាមហារីក ។

- ការជាប់ទាក់ទងការព្យាបាលដោយគីមី៖ការចាក់ថ្នាំស្ទះសរសៃឈាម និងថ្នាំប្រឆាំងដំបៅមហារីកឆ្លងកាត់ការកាត់ផ្តាច់លំហូរឈាមដុំមហារីកឆ្លងកាត់ទុយោបូមដើម្បីឲ្យដុំសាច់មហារីកផ្គត់ផ្គង់រាងកាយ ទាក់ទងទៅនឹងតំបន់ស្ទះសរសៃឈាមមានការប្រមូលផ្តុំខ្ពស់នៃថ្នាំប្រឆាំងជម្ងឺមហារីកថ្លើម ធ្វើឲ្យដុំសាច់មហារីករួញរឺក៏មើលលែងឃើញ។
ប្រភព៖Phnom Penh Diagnostic Center

Comments

Popular posts from this blog

ញាក់សាច់! បែកធ្លាយវីដេអូសិចរបស់ បវរកញ្ញាវៀតណាម ល្បីពេញបណ្ដាញសង្គម(មានវីដេអូ)

រោគសញ្ញាទាំង៤យ៉ាងបញ្ជាក់ថាអ្នកនឹងប្រឈមនឹងជម្ងឺមហារីកដៃស្បូន

WOW! Marcelito Pomoy shocks