WOW! Marcelito Pomoy shocks

Image
WOW! Marcelito Pomoy shocks the judges by performing BOTH parts of "Beauty And The Beast." If Marcelito didn't win in this competition, I'm so disappointed. He has a unique Talent and No one can Beat him. What a shame AGT. No matter what the outcome of this AGT.. we are all happy you got to share the world your talent.. the voice that captivates most of the world.. fck AGT.. i know a lot of doors is open for you Marcelito after this.. stay as you are always and nothing more to say but "THANK YOU" its been so much pleasure seeing and hearing your perform.

អាហារបំប៉នសម្រាប់ស្ដ្រីមានផ្ទៃពោះ

 1- ការទទួលទាននៅដំណាក់កាលដំបូងនៃគភ៌:
ក្នុងកំឡុងពេលបីខែដំបូង អ្នកម្ដាយគួរថែរក្សាសុខភាពរាងកាយ ឱ្យបាន ប្រសើរ បំផុត និងបរិភោគអាហារក្នុងបរិមាណធម្មតា។ ប៉ុន្ដែរយៈពេលនេះ ជាពេលវេលា ដែលស្ដ្រីភាគច្រើនជួបប្រទះនឹងអាការចាញ់កូនដែលធ្វើឱ្យលោកស្រីអ្នកនាងអស់កម្លាំង ល្ហិត ល្ហៃ ក្អួតចង្អោរទទួលទានអ្វីមិនបាន ជាហេតុធ្វើឱ្យស្ដ្រីមួយចំនួន ត្រូវ ថមថយទម្ងន់រាងកាយ។ គ្រប់ស្ដ្រីទាំងអស់មិនគួរបរិភោគអាហារ ដែលមាន ជាតិ ហឹរ ខ្លាំងទេនៅរយៈពេល៣ខែដំបូងនៃគភ៌ ផ្ទុយទៅវិញគួរតែទទួលទាន ទឹកសណ្ដែក ឬបើអាចទទួលទានទឹកដោះគោបានកាន់តែប្រសើរ សូមព្យាយាម ទទួលទានអាហារឱ្យបានច្រើនដើម្បីទប់ទល់នឹងអាការចាញ់កូន។

2- ការទទួលទាននៅដំណាក់កាលរីកចម្រើននៃគភ៌:
សម្រាប់ស្ដ្រីមានផ្ទៃពោះក្រៅពីការថែទាំខ្លួនឱ្យបានល្អហើយនោះ ចាំបាច់ត្រូវ យកចិត្ដទុកដាក់ទៅលើចំណីអាហារផងដែរ។ ជាពិសេសចំណីអាហារដែលផ្ដល់ អត្ថប្រយោជន៍សម្រាប់សុខភាពផ្ទាល់ខ្លួន និងទារកក្នុងផ្ទៃ។ គ្រប់អាហារចាំបាច់ ត្រូវមានជីវជាតិគ្រប់គ្រាន់ ទាំងប្រូតេអ៊ីន ទាំងលីពីត ទាំងគ្លុយស៊ីត ហើយ មិនមែន សំដៅដល់ចំណីអាហារដែលមានតម្លៃខ្ពស់នោះទេ។ អាហារមានតម្លៃ ថោកក៏មានជីវជាតិអាចបំប៉នសុខភាពបានដែរ។ ទាំងនេះវាអាស្រ័យផង ដែរទៅលើ ស្ដ្រីខ្លួនឯងផ្ទាល់ ការទទួលទានបានច្រើនរិតតែប្រសើរ។
មានស្ដ្រីមួយចំនួនទទួលទានអាហារច្រើនបរិបូណ៍ អ្នកខ្លះទៀតទទួលទាន មិន បានឬក្អួតចេញមកវិញគ្មានសល់ពេលខ្លះ បណ្ដែតបណ្ដោយមិនអត់ធ្មត់ ប្រឹងប្រែងទទួលទាន។ ផ្ទុយទៅវិញស្ដ្រីនៅតាមជនបទមួយចំនួន ពេលមាន ផ្ទៃពោះ មិនមានអ្វីទទួលទាន បរិបូណ៍ទេ តែពួកគាត់នៅតែមានសុខភាពល្អ ហើយទារកនៅតែមាំមួនគ្មានបញ្ហាអ្វីទាំងអស់។ ស្ដ្រីគ្រប់រូបអាចទទួលទាន ចំណីអាហារ គ្រប់ប្រភេទដែលមានប្រយោជន៍សម្រាប់សុខភាព ព្រោះវាអាច ជួយបំប៉នការលូតលាស់របស់ទារកក្នុងផ្ទៃ ហើយថែមទាំងអាចជួយបង្កើន ការផលិតទឹកដោះឱ្យបានគ្រប់គ្រាន់ រួមទាំងការសម្រាលបុត្រប្រកប ដោយ សុវត្ថិភាព ទៀតផង។ ចំណីអាហារទាំងនោះត្រូវបានចែកចេញ ជាប្រភេទ ផ្សេងៗគ្នា។

- អាហារថាមពល ៖ មានដូចជាស៊ុត ទឹកដោះគោ ត្រី សាច់សត្វ ថ្លើម សណ្ដែកសៀង សណ្ដែកខៀវជាដើម។ គួរទទួលទានស៊ុតឱ្យបាន ១ទៅ២គ្រាប់ ក្នុងមួយថ្ងៃ ទឹកដោះគោ១ ឬ២កែវ ចំណែកឯតៅហ៊ូ និងទឹកសណ្ដែកក៏មាន អត្ថប្រយោជន៍ផ្ដល់ប្រូតេអ៊ីន ដូចសាច់សត្វដែរ។ ដូចគ្នានេះដែរ បាយ ម្សៅ ស្ករ ខ្លាញ់ និងប្រេងរុក្ខជាតិគួរតែទទួលទានឱ្យបានសមល្មម រួមជាមួយអាហារដែល ផ្ដល់ជាតិប្រូតេអ៊ីនខ្ពស់។ រាល់ការចម្អិនអាហារគួរប្រើប្រេងរុក្ខជាតិ ដូចជាប្រេង សណ្ដែក ប្រេងពោតជាដើម។ គប្បីទទួលទានអាហារដែល ផ្ដល់ ថាមពល ឱ្យបាន មួយថ្ងៃ៣០០០កាឡូរី។
- អាហារសរីរាង្គ ៖ សំដៅទៅលើប្រភេទបន្លែដែលមានស្លឹកពណ៌បៃតង គ្រប់ប្រភេទ ព្រមទាំងបន្លែផ្សេងៗទៀត ដូចជា ប៉េងប៉ោះ ល្ពៅជាដើម ដែល អាហារប្រភេទនេះជួយឱ្យរាងកាយដំណើរការបានល្អធម្មតា។ ក្រៅពីនេះ មានផ្លែឈើគ្រប់ប្រភេទ ដូចជា ចេក ក្រូចពោធិ៍សាត់ ល្ហុង ត្របែកជាដើម អាចទទួលទានជាមួយគ្នាក្នុងពេលតែមួយបាន ដើម្បីឱ្យរាងកាយទទួលបាន នូវកាកសរសៃ ជួយសម្រួលដល់ការបន្ទោរបង់ ព្រោះស្ដ្រីមានផ្ទៃពោះ អាចជួប បញ្ហាទល់លាមក។ ថែមពីលើនេះទៀត គួរទទួលទានអាហារដែលមានជាតិ កាល់ស្យូម ផូស្វ័រ ម៉ាញ៉េស្យូម ស័ង្កសី និងជាតិអ៊ីយ៉ូដ។ ចំពោះវីតាមីនវិញមាន ពពួកវីតាមីន ដែលរលាយក្នុងខ្លាញ់បាន ដូចជាវីតា មីនអា ដេ អឺជាដើម និងវីតាមីនដែលរលាយក្នុងទឹក មានវីតាមីនបេ និងវីតាមីសេ។ ម្យ៉ាងវិញទៀត គ្រប់ ស្ដ្រីមានផ្ទៃពោះត្រូវទទួលទានទឹកឱ្យបានយ៉ាងតិច៦កែវក្នុងមួយថ្ងៃ លើកលែងតែករណីមានការណែនាំពីវេជ្ជបណ្ឌិតជំនាញ។

3- ការទទួលទាននៅដំណាក់កាលចុងក្រោយនៃគភ៌:
នៅពេលឈានចូលដល់ត្រីមាសទីបីនៃគភ៌ គ្រប់ស្ដ្រីមានផ្ទៃពោះ ទាំងអស់មិនគួរ បរិភោគ អាហារដែលមានជាតិប្រៃទេ ព្រោះអាចបណ្ដាលឱ្យហើមជើងបាន។ ផ្ទុយទៅវិញបើបរិភោគអាហារដែលមានរសជាតិផ្អែមពេកក៏អាចមានផលវិបាកដែរបើមានអត្រាជាតិស្ករខ្ពស់។
4- ប្រភេទចំណីអាហារគួរចៀសវាង:
ស្ដ្រីមានផ្ទៃពោះគួរគប្បីប្រយ័ត្នចំពោះការបរិភោគចំណីអាហារ ព្រោះវាអាច បណ្ដាលឱ្យមានគ្រោះថ្នាក់ចំពោះទារកក្នុងផ្ទៃបាន ដោយសារការ ឆ្លងមេរោគ ពីចំណីអាហារដែលមិនស្អាត។ មេរោគទាំងនោះអាចនាំឱ្យមានបញ្ហា ដូចជា រលូតទារក សម្រាលមុនពេលកំណត់ ពិការតាំងពីកំណើត ឬប្រឈមមុខ ក្នុងការឆ្លង ជម្ងឺកាចសាហាវផ្សេងៗ។ ដូច្នេះដើម្បីសុខភាព ស្ដ្រីមានផ្ទៃពោះ គួរចៀសវាង ចំណីអាហារមួយចំនួនដូចជាសាច់ក្រក សាច់ប្រឡាក់ ចំណីអាហារ ក្លាស្សេ ស៊ុតដែលមិនបានចម្អិនឱ្យឆ្អិនល្អមុននឹងបរិភោគជាដើម។ ជាមួយគ្នានេះ គ្រឿងស្រវឹងមានដូចជាស្រា ស្រាបៀរ និងភេសជ្ជៈមានជាតិស្រវឹង គួរចៀសវាង ដាច់ខាត។ ក្រៅពីនេះ តែ និងកាហ្វេ ក៏ពុំគួរទទួលទានឡើយ ប៉ុន្ដែគួរពិសា ទឹកស្អាត និងទឹកផ្លែឈើស្រស់ទើបប្រសើរ។ ស្ដ្រីមានផ្ទៃពោះត្រូវចៀស វាងកុំពិសាបារី ព្រោះវាមិនត្រឹមតែគ្មានប្រយោជន៍ប៉ុណ្ណោះទេ ថែមទាំងបង្កគ្រោះ ថ្នាក់ដ៏ធ្ងន់ធ្ងរដល់ស្ដ្រីខ្លួនឯង និងទារកក្នុងផ្ទៃទៀតផង ដូចជាធ្វើឱ្យទារក មានការរីកចម្រើនធំធាត់យឺត ហើយកើតមកមានរូបរាងតូចជាធម្មតា ឬអាចពិការផងក៏មាន។

Comments

Popular posts from this blog

ញាក់សាច់! បែកធ្លាយវីដេអូសិចរបស់ បវរកញ្ញាវៀតណាម ល្បីពេញបណ្ដាញសង្គម(មានវីដេអូ)

រោគសញ្ញាទាំង៤យ៉ាងបញ្ជាក់ថាអ្នកនឹងប្រឈមនឹងជម្ងឺមហារីកដៃស្បូន

WOW! Marcelito Pomoy shocks