ទឹកដូងគឺជាភេសជ្ជៈដ៏ល្អបំផុតសំរាប់បំបាត់អាការស្រេកទឹក និងផ្ដល់អត្ថប្រយោជន៏យ៉ាងច្រើនចំពោះសុខភាពរបស់មនុស្ស។ខាងក្រោមនេះជាអត្ថប្រយោជន៍របស់ទឹកដូងដែលលោកអ្នកមិនដែលដឹងពីមុន។
១.បន្សាបជាតិស្រវឹង៖ បើសិនជាលោកអ្នកស្រវឹងខ្លាំង លោកអ្នកអាចទទួលទានទឹកដូងដើម្បីជួយបន្សាបជាតិស្រវិឹងបានយ៉ាងមានប្រសិទ្ធភាព។
២.សម្រួលដល់ការរំលាយអាហារ៖ បើសិនជាប្រពន្ធរំលាយអាហាររបស់លោកអ្នកមានបញ្ហាលោកអ្នកអាចមកសាកទទួលទានទឹកដូងបានព្រោះមានសារជាតិកំហាប់ជាតិសរសៃដ៏ខ្ពស់ដែលមានក្នុងទឹកដូង វាជួយការពារនូវការពិបាករំលាយអាហារ និងកាត់បន្ថយការច្រាលទឹកអាស៊ីតក្រពះ ។
៣.កាត់បន្ថយសម្ពាធឈាម៖ នៅក្នុងករណីជាច្រើនកម្រិតមិនស្មើគ្នានៃអេឡិចត្រូលីតអាចបណ្តាលឲ្យមានសម្ពាធឈាមខ្ពស់ ។ ដោយសារតែទឹកដូងមានបរិមាណអេឡិចត្រូលីតគ្រប់គ្រាន់ វាអាចប្រើក្នុងការរក្សាតុល្យភាពនៃការបាត់បង់អេឡិចត្រលីត ។ នៅក្នុងករណីមួយចំនួនទៀត ទឹកដូងត្រូវបានគេទទួលទានរាល់ព្រឹកដើម្បីជំរុញតុល្យភាពនៃអេឡិចត្រូលីតទាំងនេះ។
៤.ជួយសម្រកទម្ងន់៖ ដោយសារក្នុងទឹកដូងមានបរិមាណជាតិខ្លាញ់តិចដូចច្នេះលោកអ្នកអាចទទួលទានទឹកដូងដោយគ្មានការភ័យខ្លាចហើយ វាក៏បន្ថយចំណង់អាហារ និងធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរដោយសារតែសារធាតុធម្មជាតិសម្បូរបែបរបស់វា ។
៥.បង្កើនភាពស្រស់ស្អាតដល់ស្បែក៖ វាក៏បន្ថែមសំណើមដល់ស្បែក ប្រសិនបើអ្នកទទួលទានទឹកដូង វានឹងបញ្ចេញជាតិប្រេងចេញពីរាងកាយរបស់អ្នក ។
Comments
Post a Comment